សូមស្វាគមន៍ ការចូលមកកាន់ គេហទំព័រ ប្លុករបស់ខ្ញុំ នៃសាលាបច្ចេកទេស ដុន បូស្កូ
Flag Counter

Wednesday, March 13, 2013

ជម្លោះ​រឿង​គោ​ស៊ី​ដំណាំ ក្មួយ​វាយ​ម្តាយ​មីង ប្អូន​កាប់​បង បង​ថ្លៃ​វាយ​ប្អូន​ថ្លៃ​ជាប់​ឃុំ​2​នាក់

ថ្ងៃព្រហស្បត្ត៏ ទី១៤ ខែមីនា ឆ្នាំ២០១៣ ម៉ោង ០៧:២០

ខេត្ត​ស្វាយ​រៀង ​៖ ​រឿង​រ៉ាវ​ហួស​ចិត្ត​​មួយ​បាន​កើត​ឡើង​ ដោយ​សារ​តែ​គ្មា​ន​ការ​​​យល់​អធ្យា​ស្រ័យ​គ្នា​​បណ្តាល​ឱ្យ​​មីង​និង​ក្មួយ​ វាយ​តប់​គ្នា​​ដោយ​ចោទថា ​ក្មួយ​ស្រី​ចង​គោ​​បន្លាយ​​ខ្សែ​ឱ្យ​ស៊ី​ដំណាំ​ម្តាយមីង ​។ ​ការផ្ទុះ​ជម្លោះ​វាយ​តប់​និង​កាប់​គ្នា​នេះ​ គឺ​បាន​កើត​ឡើង​ខណៈ​​ក្មួយ​ស្រី​វាយ​ម្តាយ​មីង​​ ពេល​នោះ​កូន​ឃើញ​បង​ស្រី​ជីដូន​មួយ​វា​យ​​ម្តាយ​​ក៏ទាញ​បាន​កាំបិត​​បុ័ង​តោ ​​កាប់​បងស្រី​​៣​កាំបិត​ចំក្បាល​​ផុង​លលាដ៍​ ។​​ ចំណែក​​បុរស​ជា​ប្តី​ឃើញ​ប្អូន​​ថ្លៃ​កាប់​ក្បាល​ប្រពន្ធ​ ក៏​យក​​ព្រនង់​​ទៅ​វាយ​​​ប្អូន​ថ្លៃ​ចំក​​និងក្បាល​សន្លប់​ស្តូក​ ។
​មន្ត្រី​​សមត្ថកិច្ច​​​​ប្រាប់​ឱ្យ​ដឹងថា ​​ករណី​នេះ​​​បានកើតឡើង​កាលពី​ថ្ងៃទី​១១ មីនា ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ​នៅ​ភូមិ​ជ្រៃ​ធំ​​ សង្កាត់​ព្រៃ​អង្គញ់ ​​ក្រុ​ង​បាវិត ។ ​​ពាក់​ព័ន្ធ​​​នឹង​ករណី​ខាង​លើ​​​លោក​វរ​សេនីយ៍​​ត្រី​កែវ ​សុថា ​នាយ​រង​​ការិ​យា​ល័យ​​នគរបាល​​​​​​ព្រហ្ម​ទណ្ឌ​កម្រិត​​ស្រាល​​​​​​​​​​​​​ ​​ខេត្ត​​​​​​ឱ្យ​ដឹង​ថា ​មុន​ពេល​កើត​ហេតុ​ស្ត្រី​ឈ្មោះ​ជុំ ចន្ថា អាយុ​៤៧ឆ្នាំ ​បាន​​យក​គោ​ទៅ​ចង​ឱ្យ​ស៊ី​ស្មៅ​នៅ​ក្បែរ​ផ្ទះ​ម្តាយ​មីង​ឈ្មោះសំ ​សាវី ​អាយុ​៥០​ឆ្នាំ ​ដែល​​មាន​ផ្ទះ​ក្បែរ​គ្នា​ ​ប៉ុន្តែ​​ដោយ​សារ​ចងគោ​បន្លាយ​​​ខ្សែ​​​​​​បណ្តាល​ឱ្យ​គោ​ទៅ​ស៊ី​​ដំណាំ​​​ របស់​ម្តាយ​មីង​ ។ ពេល​នោះ​​ម្តាយ​មីង​ឈ្មោះសំ​ សាវី ​ក៏ស្រាយ​​ចំណង​​ខ្សែ​លែង​​ ធ្វើ​ឱ្យ​​​​​​ក្មួយ​​ស្រី​​ខឹង​ក៏​ផ្ទុះ​​​ជា​​ជម្លោះ​រវាង​ម្តាយ​មីង​និង​ ក្មួយ​ស្រី​​។ ​
ដោយ​កំហឹង​ ក្មួយ​ស្រី​​រូប​នេះ​​​​បាន​​យក​ព្រនង់​​ប៉ុន​ក​ដៃ​វាយ​ទៅ​លើ​ម្តាយ​មីង​ចំ​ ក្បាល​​២​ព្រនង់ ​​បណ្តាល​ឱ្យ​​បែក​​​ដួល​សន្លប់​នៅ​នឹង​កន្លែង​​ ស្រប​ពេល​នោះ​កូន​ប្រុស​ស្ត្រីរង​គ្រោះ​​ឈ្មោះ​ភុន សីហា ​​​អាយុ​៣៣​ឆ្នាំ ​​​​ឃើញ​​បង​ស្រី​ជីដូន​មួយ​វាយ​ម្តាយ​​ខ្លួន​ ក៏​ទាញ​បាន​កាំបិត​ប័ុង​តោ​​ស្ទុះ​ទៅ​កាប់​​​ឈ្មោះ​ជុំ ចន្ថា ​ចំនួន​៣​កាំបិត​គឺ​២​កាំបិត​ចំក្បាល​ពី​លើ​ និង​មួយ​កាំបិត​ចំ​ចិញ្ចើម​រង​របួសធ្ងន់​ហូរ​ឈាម​ស្រោច​​ពេញ​​ផ្ទៃ​មុខ ។ ស្រប​ពេលនោះ​​បុរស​ជាប្តី​ស្ត្រី​រង​គ្រោះ​ឈ្មោះ​កែវ ​នី ​​អាយុ​៥០​ឆ្នាំ ​​ពេល​ឃើញ​​ប្អូន​ថ្លៃ​កាប់​ប្រពន្ធ​​ខ្លួន​ ក៏​​ទាញ​បាន​​ព្រនង​់​​ប៉ុន​ក​ដៃ​ស្ទុះ​ទៅ​វាយ​​​​​​ប្អូន​ថ្លៃ​ឈ្មោះ​​ភុន សីហា ​២​​​-៣​ព្រនង់​​ចំក ​និងចំ​ក្បាល​ដួល​សន្លប់​នៅនឹង​កន្លែង​ ។ ​
ក្រោយ​កើត​ហេតុ​​​ស្ត្រី​២​នាក់​​​ម្តាយ​​មីង​និង​ ក្មួយ​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​កាន់​​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ ប្រតិ​បត្តិ​​ជីភូ​ដើម្បីសង្គ្រោះ​ ។ ចំណែក​បុរស​២​នាក់​​គឺ​បង​ថ្លៃ​និងប្អូន​ថ្លៃ​​ ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​​បញ្ជូន​មក​ស្នងការ​ដា្ឋន​នគរ​​បាល​ខេត្ត ​រួច​ក​សាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ចាត់​ការ​តាម​ច្បាប់ ។​ បុរស​ទាំ​ង​ពីរ​​​នាក់ ​​ត្រូវ​បានសាលា​ដំបូង​ខេត្ត​​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​ នៅ​ថ្ងៃ​ទី​១៣ មីនា ​​គឺ​ឈ្មោះ​ភុន​​ សីហា ​និង​ឈ្មោះ​កែវ ​នី ​រី​ឯស្ត្រី​​ឈ្មោះ​​ជុំ​ ចន្ថា ​ដែល​រង​របួស​ធ្ងន់​ក៏​ត្រូវ​ព្រះរាជ​អាជ្ញា​ធ្វើ​ការ​ចោទ​ប្រកាន់​​​ដែរ​ តែ​​​​ឱ្យ​នៅ​ក្រៅ​ឃុំ​​ព្រោះ​​មាន​របួស​​ធ្ងន់​​កំពុងព្យា​បាល​ ។ ​
អ្នក​ស្រុក​មាន​ការ​ហួស​ចិត្ត​ចំពោះ​ម្តាយ​មីង​ដែល​ គ្រាន់​តែ​​គោ​ស៊ី​ដំណាំ​​បន្តិច​បន្តួច​ក៏​ឈាន​ដល់​​ការ​វាយ​និងកាប់​គ្នា​ ​​​​រហូត​​​រងរបួស​ធ្ងន់​​​​​​២​នាក់​ដេក​ពេទ្យ​​ និង​ពីរនាក់​ជាប់​ពន្ធ​នាគារ​ ។ ​ពាក្យ​ចាស់​​លោក​បាន​ណែនាំថា ​ខឹង​ខុស ​ខឹង​ខូច ​ខឹង​ខាត ​ដូច​ករណី​ខាង​លើ​ដោយ​​ខ្វះ​ការ​យល់​​អធ្យា​ស្រ័យ​គ្នាទៅ​វិញ​ទៅ​មក​ ទើប​សាច់​​​ឈាម​ឯង​បង្ហូរឈាម​គ្នា​បែប​នេះ ៕
 ជនជាប់ចោទ

0 comments:

Post a Comment