សូមស្វាគមន៍ ការចូលមកកាន់ គេហទំព័រ ប្លុករបស់ខ្ញុំ នៃសាលាបច្ចេកទេស ដុន បូស្កូ
Flag Counter

Sunday, March 31, 2013

បុរសម្នាក់ ជិះម៉ូតូប៉ះជាមួយ រថយន្តហាយលែនឌ័រ ដួលបោកក្បាល នឹងថ្នល់ស្លាប់

     ភ្នំពេញ : បុរសម្នាក់ បានជិះម៉ូតូរេចង្កូតប៉ះទ្វារ រថយន្តមួយគ្រឿង ដែលកំពុងជិះស្របគ្នា បណ្តាលឲ្យ បុរសជាម្ចាស់ ម៉ូតូដួលបោកក្បាល ទៅនឹង ថ្នល់ ស្លាប់ភ្លាមៗនៅ នឹងកន្លែងកើត ហេតុ កាលពីវេលាម៉ោង ១៩ និង ២០ នាទីយប់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៣ នៅចំណុចគល់ស្ពាន អាកាសក្បាលថ្នល់ ក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
នគរបាលមូលដ្ឋាន បានឲ្យដឹងថា បុរសរងគ្រោះ ក្នុងគ្រោះថ្នាក់ចរាចរណ៍ រហូតដល់ស្លាប់បាត់បង់អាយុជីវិតខាងលើនេះ ឈ្មោះ លី តាំ ភេទប្រុស អាយុ ៣៨ ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។ ចំណែករថយន្តបង្កហេតុម៉ាកហាយ លែនឌ័រ ពណ៌ទឹកប្រាក់ មិនចាំ ស្លាកលេខ បានបើករត់គេចខ្លួនបាត់ក្រោយ ពេលកើតហេតុ ។ សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុនោះគេឃើញជនរងគ្រោះបានជិះម៉ូតូ ស្របទិសគ្នាជាមួយរថយន្ត ក្នុងល្បឿនយ៉ាងលឿនតាមបណ្តោយផ្លូវជាតិលេខ ១ ក្នុងទិសដៅពីត្បូងទៅជើង ខណ:មកដល់ ចំណុចកើតហេតុបុរសរងគ្រោះបានរេចង្កូតម៉ូតូ ទៅប៉ះ នឹងកញ្ចក់មើលក្រោយរបស់រថយន្តហាយលែនឌ័រ បណ្តាលឲ្យដួលបោកក្បាលទៅនឹងថ្នល់រងគ្រោះ ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភា្លមៗតែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ច មូលដ្ឋាន ចុះពិនិត្យ និងវាស់វែង នៅកន្លែងកើតហេតុ ដើម្បី កសាងសំណុំរឿង កំណត់អត្តសញ្ញាណ រថយន្តហាយលែនឌ័រ ជិះរត់គេចខ្លួនបាត់ស្រមោស និងឈានទៅឃាត់ម្ចាស់ រថយន្ត ដើម្បីដោះស្រាយ តាមច្បាប់ ។ ចំណែកសព និងម៉ូតូ បានប្រគល់ទៅឲ្យ ក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕


0 comments:

Post a Comment