សូមស្វាគមន៍ ការចូលមកកាន់ គេហទំព័រ ប្លុករបស់ខ្ញុំ នៃសាលាបច្ចេកទេស ដុន បូស្កូ
Flag Counter

Saturday, June 1, 2013

ក្បាលរបស់បុរសម្នាក់ អណ្ដែតតាមទឹក បន្ទាប់ពីត្រូវក្រពើទឹកប្រៃវាយប្រហារ

ក្រពើមួយក្បាល បានសម្លាប់បុរសម្នាក់ ដែលជាអ្នកនេសាទនៅភាគខាងជើង នៃប្រទេសឥណ្ឌូនេស៊ី ដែលបន្សល់ទុក នូវក្បាលបុរសជាជនរងគ្រោះនេះ អណ្ដែតតាមទឹក ដែលត្រូវបានក្រុមគ្រួសារ និងប៉ូលីសប្រទះឃើញ។
តាមប្រភពព័ត៌មានរបស់ប្រទេសអង់គ្លេស បានឲ្យដឹងថា បុុរសនេះមានឈ្មោះថា Sam Sem Ledo អាយុ ៥៣ឆ្នាំ មានកូន១១នាក់។ នៅថ្ងៃកើតហេតុ បុរសវ័យចំណាស់នេះ បានចេញទៅរកក្ដាម នៅទន្លេ Amabi ក្នុងតំបន់ Kupang នៅលើកោះ Timor ប្រទេសឥណ្ឌូនេស៊ី ប៉ុន្ដែមិនបានត្រលប់មកផ្ទះវិញនោះទេ ដូចនេះក្រុមគ្រួសារក៏ដូចជា ប៉ូលីសក៏ធ្វើការស្វែងរកតែម្ដង។ ជំហានដំបូងក្រុមប៉ូលីស ប្រទះឃើញសំណាញ់ និងស្បែកជើងផ្ទាត់ បន្ទាប់មកក៏ឃើញ ក្បាលរបស់បុរសតែម្ដង ដែលបានអណ្ដែងតាមទឹក។ ប៉ូលីសបានបន្ដថា សម្រាប់ផ្នែកមួយកំណាត់ក្រោម របស់ជនរងគ្រោះដូចជា ពោះវៀន ត្រូវបានប្រទះឃើញនៅក្នុងទឹក។
ទោះជាយ៉ាងណា លោក Slamet បានធ្វើការបញ្ជាក់ថា ជនរងគ្រោះត្រូវបានសម្លាប់ដោយ ក្រពើទឹកប្រៃ ដោយសារតែតំបន់នេះសម្បូរទៅដោយក្រពើ។ មួយវិញទៀត កាលពីឆ្នាំមុន មានមនុស្ស ៥នាក់បាន ស្លាប់ដូចគ្នា នៅក្នុងតំបន់នេះដោយសារតែ ក្រពើទឹកប្រៃនេះ ហើយលោកបានបន្ថែមថា សម្រាប់ប្រជាជនដែលរស់នៅក្នុង តំបន់នេះ គួរតែបន្ថែមការប្រុងប្រយ័ត្ន៕

មានប្រភពមកពីkhmerload.com

0 comments:

Post a Comment