សូមស្វាគមន៍ ការចូលមកកាន់ គេហទំព័រ ប្លុករបស់ខ្ញុំ នៃសាលាបច្ចេកទេស ដុន បូស្កូ
Flag Counter

Saturday, June 8, 2013

គោ​យន្ត​បុក​ជាមួយ​ម៉ូតូ​ស្លាប់​ឪពុក​ក្មេករបួស​ធ្ងន់​កូន​ប្រសា


ខេត្តកំពង់ឆ្នាំង ៖ បុរសចំណាស់ម្នាក់បានស្លាប់ ខណៈដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ និងបុរសជាកូនប្រសា បានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍មួយ ដែលកើតឡើង កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី៦ មិថុនា នៅចំណុចផ្លូវក្រួសក្រហមបែកជា៣ ស្ថិតក្នុងភូមិសាលាឃុំ ឃុំពពេល ស្រុកបរិបូរណ៍ ។
សាក្សីនិយាយថា បុរសរងគ្រោះជាឪពុកក្មេកឈ្មោះយិន ហន អាយុ៧៣ឆ្នាំ ចំណែកកូនប្រសាឈ្មោះប៉េង ជា អាយុ៣៩ឆ្នាំ ពួកគេមានលំនៅភូមិក្រាំងខ្មែរ ឃុំសាលាឃុំ ។ ប្រភពដដែលបានបន្តថា មុនពេលកើតហេតុបុរសជាឪពុកក្មេក និងកូនប្រសាបានជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហមគ្មានស្លាកលេខពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុជាផ្លូវបំបែកជា៣ ស្រាប់តែមានគោយន្តកន្ត្រៃមួយគ្រឿង បើកយ៉ាងលឿនក្នុងទិសដៅបញ្ច្រាសគ្នា ជ្រុលបុកជាមួយម៉ូតូយ៉ាងពេញទំហឹង បណ្តាលឱ្យបុរសទាំងពីរនាក់រងរបួសជាទម្ងន់ ត្រូវដឹកទៅមណ្ឌលសុខភាពស្រុកបរិបូរណ៍ ប៉ុន្តែដោយសារបុរសជាឪពុកក្មេករបួសធ្ងន់ធ្ងរពេក ក៏ដឹកបន្តទៅមន្ទីរពេទ្យខេត្ត ប៉ុន្តែបានស្លាប់នៅតាមផ្លូវ ចំណែកកូនប្រសារងរបួសក្បាលដេរ៩ថ្នេរ។
អ្នកបើកបរគោយន្តកន្ត្រៃឈ្មោះហៀង ស៊ុនហេង អាយុ១៧ឆ្នាំ មានលំនៅភូមិស្ទឹងថ្មី ឃុំអញ្ចាញរូង ស្រុកបរិបូរណ៍ ត្រូវសមត្ថកិច្ចនាំទៅកាន់អធិការដ្ឋាន រួមជាមួយគោយន្តកន្ត្រៃ និងម៉ូតូ ដើម្បីដោះស្រាយតាមនីតិវិធី ៕



បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព

0 comments:

Post a Comment