សូមស្វាគមន៍ ការចូលមកកាន់ គេហទំព័រ ប្លុករបស់ខ្ញុំ នៃសាលាបច្ចេកទេស ដុន បូស្កូ
Flag Counter

Monday, June 10, 2013

ស្រវឹងស្រា ជិះម៉ូតូលឿន ជ្រុលបុក អ្នកសុំទាន ដើរឆ្លងផ្លូវ បណ្តាលឲ្យ រងរបួសធ្ងន់ ពីរនាក់


ភ្នំពេញ៖ អ្នកសុំទានម្នាក់ រងរបួសធ្ងន់ធ្ងរ ខណៈបុរសម្នាក់ ជិះម៉ូតូទាំងស្រវឹងស្រា បើកបុកពេញទំហឹង កាលពីវេលាម៉ោង ២១ នឹង ៣០ នាទីយប់ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០១៣ តាមបណ្តោយផ្លូវលេខ ២៧១ ច្រមុះជ្រូកក្បាលថ្នល់ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
សាក្សីដែលបាន ឃើញហេតុការណ៍ខាងលើនេះ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ វ័យជាង ៣០ ឆ្នាំ បានជិះម៉ូតូ មួយគ្រឿង ម៉ាកសេ ១២៥ ស៊េរី២០១២ ពាក់លេខភ្នំពេញ 1AY-0938 ធ្វើដំណើរ តាមបណ្តោយផ្លូវលេខ ២៧១ ដោយបានបើកបរ ក្នុងល្បឿនយ៉ាងលឿន ពីកើតទៅលិច លុះបើកដល់ចំណុចកើតហេតុ មានបុរសម្នាក់ទៀត ដែលជាអ្នកសុំទាន បានដើរឆ្លងកាត់ផ្លូវ ២៧១ ក៏ត្រូវម៉ូតូសេ ១២៥ បើកបុកពេញទំហឹង តែម្តង បណ្តាលឲ្យម្ចាស់ម៉ូតូ សេ ១២៥ និងបុរស ដែលដើរឆ្លងផ្លូវ ត្រូវរងរបួសធ្ងន់ធ្ងរទាំងពីរនាក់ ចំណែកម៉ូតូត្រូវ រងការខូចខាតស្ទើរទាំងស្រុង ។
បន្ទាប់ពីកើតហេតុ ម៉ូតូត្រូវបានសមត្ថកិច្ច នគរបាលចរាចរ ខណ្ឌចំការមន ចុះមកអន្តរាគមន៍ ធ្វើការវាស់វែង អូសយកទៅរក្សា ទុក នៅអធិការដ្ឋាន នគរបាលខណ្ឌ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ។ ចំណែកអ្នករងរបួស ត្រូវរថយន្តសាមុយមកដឹក យកទៅសង្គ្រោះ នៅមន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត ( ហៅរុស្ស៊ី) ភ្លាមៗតែម្តង ៕



ដោយ ៖ ដើមអម្ពិល
ផ្តល់សិទ្ធដោយ ដើមអម្ពិល

0 comments:

Post a Comment