សូមស្វាគមន៍ ការចូលមកកាន់ គេហទំព័រ ប្លុករបស់ខ្ញុំ នៃសាលាបច្ចេកទេស ដុន បូស្កូ
Flag Counter

Monday, June 3, 2013

ស្ដ្រីម្នាក់ កុមារម្នាក់ ត្រូវរន្ទះបាញ់ស្លាប់ ខណៈ កំពុងធ្វើចំការ នៅស្រុកថៃ

បន្ទាយមានជ័យៈ លោក សូរ ចាន់ណារី មេបញ្ជាការនគរបាល វរការពារព្រំដែនគោកលេខ៩១១ បានឲ្យ អ្នកសារពត៌មាន ដឹងនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៣ នេះថា ស្ត្រីខ្មែរម្នាក់ ដែលត្រូវរន្ទះបាញ់ស្លាប់ នៅលើដីថៃ មានឈ្មោះ ម៉ន សារឿន អាយុ២១ឆ្នាំ មានស្រុកកំណើត នៅភូមិល្បើក ឃុំក្តីរន្ធ ស្រុកពួក ខេត្តសៀមរាប បានស្លាប់ ដោយរន្ទះបាញ់កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៣ វេលាម៉ោង៤រសៀល នៅភូមិណងគាង ឃុំបារ៉ៃ ស្រុកអារញ្ញ័ ខេត្តស្រះកែវ ។

កុមាររងគ្រោះម្នាក់ទៀតមានឈ្មោះ នុត ណាន អាយុ៥ឆ្នាំ រស់នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក៏ស្លាប់ដោយសាររន្ទះបាញ់ ដែរ។ ក្រោយកើតហេតុ សពកុមាររូបនេះត្រូវបានឱពុកម្តាយ បូជាយកតែធាតុមកធ្វើបុណ្យនៅស្រុកកំណើត។

លោក សូរ ចាន់ណារី បានបញ្ជាក់ថាចំពោះសពស្ត្រីរងគ្រោះ ម៉ន សារឿន ត្រូវបានអាជ្ញាធរថៃ បញ្ជូនមកកម្ពុជា នឹងបានរក្សារទុកនោះ វត្តព្រៃគប់ដើម្បីរង់ចាំ សាច់ញាតិមកទទួលយកទៅធ្វើ បុណ្យនៅស្រុកកំណើត៕


ដោយៈ ដើមអម្ពិល
ផ្តល់សិទ្ធដោយ ដើមអម្ពិល

0 comments:

Post a Comment