សូមស្វាគមន៍ ការចូលមកកាន់ គេហទំព័រ ប្លុករបស់ខ្ញុំ នៃសាលាបច្ចេកទេស ដុន បូស្កូ
Flag Counter

Wednesday, June 12, 2013

សម្រេចផ្តន្ទាទោសនិស្សិតពេទ្យ ដាក់ពន្ធនាគារ៣ឆ្នាំ និងពិន័យថវិកាចំនួន៦លានរៀល

រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោស និស្សិតពេទ្យបើករថយន្តបុក ក្មេង៣នាក់ស្លាប់ និងរបួស៦នាក់នៅមុខក្រសួងមហា ផ្ទៃដាក់ពន្ធនាគារ៣ឆ្នាំ អនុវត្តន៍ក្នុងពន្ធនាគារ ៣ខែ១៥ថ្ងៃ សល់ប៉ុន្មានព្យួរ និងពិន័យថវិកាចូលរដ្ឋចំនួន៦លានរៀល បន្ទាប់ពីប្រកាសសាលក្រម កាលពីវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃទី១២ មិថុនានេះ ។ គួរបញ្ជាក់ថាសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំ ជម្រះជាសាធារណៈកាលពីរសៀលថ្ងៃទី៦ មិថុនា កន្លងមក បន្ទាប់ពីចៅក្រមស៊ើប សួរបិទការស៊ើបអង្កេត ។ អង្គសវនាការបានធ្វើឡើង ចំពោះមុខជនត្រូវចោទ និងមេធាវីការពារក្តី ។ ជនត្រូវចោទឈ្មោះ គាម ពិសិដ្ឋណារីតា អាយុ២៣ឆ្នាំ និស្សិតឆ្នាំទី៦ នៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ និងសុខាភិបាល មានអាសយដ្ឋាននៅក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនត្រូវចោទឈ្មោះ គាម ពិសិដ្ឋណារីតា ត្រូវបានតំណាងអយ្យការ សាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទបើកបរបង្កឱ្យមានគ្រោះថ្នាក់ស្លាប់ និងរបួសដល់អ្នកដទៃ ដោយអចេតនាប្រព្រឹត្តនៅ លើដងមហាវិថីព្រះនរោត្តមមុខ ក្រសួងមហាផ្ទៃ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលាល្ងាចថ្ងៃទី១ មីនា ។ ហេតុការណ៍ បុករះគួរឱ្យរន្ធត់នោះបានបង្កឱ្យការភ្ញាក់ផ្អើល យ៉ាងខ្លាំងសម្រាប់សាធារណជនទូទៅ ពិសេសការស្លាប់របស់កុមារ ប្រុស-ស្រី៣នាក់ និងរបួស៦នាក់ផ្សេងទៀត ។ ការបុករះនោះ គឺបណ្តាលមកពីការស្លន់ស្លោ របស់និស្សិតស្រីវ័យក្មេង ដែលបើករថយន្តនោះក៏បណ្តាលឱ្យ បុករះនៅតាមដងផ្លូវដែល មានចរាចរណ៍យា៉ងមមាញឹក ។ ជនត្រូវចោទឈ្មោះ គាម ពិសិដ្ឋណារីតា អាយុ២៣ឆ្នាំ ជាកូនស្រីរបស់លោក គាម ពិសិដ្ឋ អនុប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល ។

 ផ្ដល់សិទ្ធិដោយ​ កោះសន្ដិភាព

0 comments:

Post a Comment