សូមស្វាគមន៍ ការចូលមកកាន់ គេហទំព័រ ប្លុករបស់ខ្ញុំ នៃសាលាបច្ចេកទេស ដុន បូស្កូ
Flag Counter

Saturday, June 8, 2013

ការដឹកជញ្ជូនឈើប្រណីតនៅតែគគ្រឹកគគ្រេង មន្ត្រីខិលខូចមួយចំនួនសប្បាយយកលុយពីពួកឈ្មួញ


ខេត្តរតនគិរី ៖ រថយន្តតូចធំ បានសម្រុកដឹកជញ្ជូនឈើប្រណីត ចេញពីតាមបណ្តាស្រុក មួយចំនួនក្នុងខេត្តរតនគិរី ឆ្ពោះទៅប្រទេសវៀតណាមតាមច្រកទ្វារ អន្តរជាតិអូរយ៉ាដាវ និងច្រករបៀងមួយចំនួនទៀត ដូចជាច្រកភ្នំក្រហម ឃុំប៉កញ៉ៃ ច្រកផ្លូវទឹកភូមិភិះ និងច្រករបៀង នៅខាងក្រោយកាស៊ីណូ មានចម្ងាយប្រហែល៣០០ម៉ែត្រ ពីច្រកទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងគគ្រឹកគគ្រេង ។ ច្រកទាំងនោះមានប៉ូលិសអន្តោប្រវេសន៍ និងគយប្រចាំការដែរ  ប៉ុន្តែបទល្មើសនាំឈើចេញនៅតែដំណើរការ ។
តាមព័ត៌មានបានឱ្យដឹងថា ចំពោះការដឹកជញ្ជូនឈើប្រណីតនោះ ធ្វើឡើងនៅលើដងផ្លូវជាតិលេខ៧៨A ដោយបានឆ្លងកាត់ប៉ុស្តិ៍នគរបាលជាច្រើនកន្លែង ដែលតាមសេចក្តីរាយការណ៍បានបង្ហើបឱ្យដឹងថា រថយន្តដែលដឹកជញ្ជូនឈើប្រណីតលើផ្លូវជាតិលេខ៧៨Aនេះ មានច្រើនប្រភេទដូចជារថយន្តកាមរី ឡង់គ្រីស្ស័រ និងរថយន្តតូយ៉ូតាមួយបាំងកន្លះជាដើម ។ បើតាមផ្លូវទឹកនៅក្នុងដងទន្លេសេសាន ចេញពីកោះពាក់ ភូមិបាដល មានទូកធំៗដែលនៅពេលយប់ក្រុមទូកទាំងនោះចូលតាមច្រករបៀងភូមិ ភិះ ។ ទោះជាបែបណាពុំមានរថយន្ត ឬទូកណាមួយគេចផុតពីសមត្ថកិច្ចបានឡើយ បើហា៊នតែបើករត់ប្រាកដជាត្រូវរងការប្រដេញតាមក្របួចយកស្នា ដៃមិនខាន ។
ជាក់ស្តែងដូចនៅល្ងាចថ្ងៃទី៥ មិថុនា មានរថយន្តឡង់គ្រីស្ស័រមួយគ្រឿងរបស់ឈ្មួញម្នាក់បានដឹកឈើ ប្រណីតពេញ ដែលធ្លាប់បង់លុយ ប៉ុន្តែពេលនេះភ្លេចសែនឱ្យ ក៏ត្រូវរថយន្តកាមរីគូទស្វិត ពណ៌ត្រេអីុ ពាក់ស្លាកលេខខេមរភូមិន្ទ២-៦១០២ របស់យោធាវរៈការពារព្រំដែន ដេញតាមស្ទាក់រហូតដល់ច្រកទ្វារអន្តរជាតិអូរយា៉ដាវ ហើយបានឈប់និយាយគ្នាមួយសន្ទុះទំនងជាត្រូវដងត្រូវផ្លែ ទើបអនុញ្ញាតឱ្យបន្តដំណើរ ៕


បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព

0 comments:

Post a Comment