សូមស្វាគមន៍ ការចូលមកកាន់ គេហទំព័រ ប្លុករបស់ខ្ញុំ នៃសាលាបច្ចេកទេស ដុន បូស្កូ
Flag Counter

ការប្រារព្ធពិធីបុណ្យលោកឪពុកបូស្កុ

ពិធីបុណ្យលោកឪពុកបូស្កូ គឺជាពិធីបុណ្យដ៏អស្ចារ្យមួយ។

រូបភាពលោកឪពុកសំណាង ចែកសញ្ញាប័ត្រដល់សិស្ស

ធើ្វសិក្ខាសាលាស្ដីអំពី " វិជ្ជាជីវៈអ្នកសារព័ត៌មាន "។

សណ្ឋារគា នៃសាលា បច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហនុ

ស្រស់ស្អាតគួរអោយចង់ទស្សនានិងគយគន់។

លោកគ្រូ និងសិស្សានុសិស្ស

នៃសាលាបច្ចេកទេស ដុន បូស្កូ។

Thursday, May 30, 2013

រថយន្តដឹក ស៊ីម៉ងត៍១០តោន ហ្រ្វាំងមិនស៊ីជ្រុលបុក បង្គោលខ្សែ​ ភ្លើងមួយដើម នៅមុខមន្ទីរ ពេទ្យរុស្ស៊ី

ភ្នំពេញ : រថយន្តដឹកស៊ីម៉ងត៍ ចំនួន១០តោន មួយគ្រឿង បានបុកបង្គោល ខ្សែភ្លើង បាក់អស់មួយដើម ដោយសារតែជាន់ហ្រ្វាំងមិនស៊ី ពេលចុះ ចំណោត ផ្លូវស្ពានទី១ មុខពេទ្យរុស្ស៊ី ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
តាមប្រជាពលរដ្ឋ ដែលមាន ផ្ឋះនៅអមសងខាងផ្លូវចុះ ចំណោតនោះ បានរៀបរាប់ថា នៅវេលាម៉ោង ជិត៩ ព្រឹក ថ្ងៃទី៣០ ខែឧសភា ឃើញមាន រថយន្តដឹកស៊ីម៉ងត៍ មួយគ្រឿង បើកចុះពីផ្លូវ២៧១ បំណង ឆ្ពោះឆ្លងស្ពានទី១នេះ ខណ:កំពុងបើកចុះចំណោត ស្របមានអ្នកដំណើរ ជិះម៉ូតូ បញ្រ្ចាសឡើងទៅផ្លូវ ២៧១នោះ មានចំនួនច្រើន ស្អេកស្កះ ស្រាប់តែឃើញ យកចង្កូតចេញទៅស្តាំ បណ្តាលឲ្យបុកបង្គោល ខ្សែ ភ្លើងបាក់មួយដើម ព្រមទាំងបាក់រលំរានទេវតា នៅមុខផ្ទះលេខ៦៣ ហើយរថយន្តក៏ឈប់ស្ងៀម នៅអែបទីនោះតែម្តង។

ខណ:នោះដែរ សមត្ថកិច្ច នគរបាលចរាចរ ខណ្ឌ ចំការមន បានចុះទៅដល់ កន្លែងកើតហេតុ និងសាក សួរដើមហេតុ ទើបអ្នកបើកបរឈ្មោះ សម្បត្តិ ដោ ភេទប្រុស អាយុ ២៧ឆ្នាំ រៀបរាប់ថា ខ្លួនដឹកស៊ីឈ្នួល បើករថយន្តដឹកស៊ីម៉ង់ត៍ឲ្យ ថៅកែនៅគីឡូម៉ែត្រលេខ៦ ដោយដឹកស៊ីម៉ងត៍ ចំនួន ១០តោន យកមកឲ្យ ម៉ូយធ្វើ ផ្ទះល្វែងនៅភូមិចំរើនផល ដែលនៅប្រហែលជា១០០ ពីកន្លែងកើតហេតុប៉ុណ្ណោះ។ ឈ្មោះ សម្បតិ្ត ដោ បន្តថា ខណ:កំពុង បើកចុះពីលើផ្លូវ ២៧១នោះ ស្រាប់តែរថយន្ត ជាន់ហ្រ្វាំងមិនស៊ី ស្រប មាន ម៉ូតូ រថយន្ត នៅខាងមុខច្រើនផងនោះ ដោយខ្លាចមានគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្ស ខ្លួនសុខ ចិត្តឲ្យព្រូម្នាក់ ចុះរត់ទៅដាក់កំណល់ផងដែរប៉ុន្តែមិនទាន់ ក៏សម្រេចចិត្ត កាច់ចង្កូតបុក បង្គោលភ្លើង តែម្តងទៅ។

រថយន្តបង្កម៉ាកហ៊ីយ៉ាន់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-0950 បើកបរដោយឈ្មោះ សម្បត្តិ ដោ ភេទប្រុស អាយុ ២៧ឆ្នាំ មានស្រុកកំណើត នៅភូមិ ចេកធ្លក ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង ។ ក្រោយកើតហេតុ នគរបាល ចរាចរខណ្ឌចំការមន យករថយន្តទៅរក្សាទុក នៅការិយា ល័យ នគរបាល ចរាចររាជធានីភ្នំពេញ ដើម្បីដោះស្រាយសំណងជាក្រោយ។
ប្រភពមកពីkhmerload.com.




រថយន្ដកាំម៉ាស់ សន្ដោងកន្ទុយបុកម៉ូតូ គ្លីកពីក្រោយ អូសជិត ១០ម៉ែត្រ សំណាង ល្អម្ចាស់ម៉ូតូ លោតទាន់

ភ្នំពេញ ៖ ការកកស្ទះចរាចរ បាន និង កំពុងកើតមានឡើង នៅតាមបណ្ដោយផ្លូវ លេខ ៥៩៨ ត្រង់ភ្លើងស្ដុបត្រឡោកបែក ព្រំ ប្រទល់ សង្កាត់បឹងកក់ ទី២ ខណ្ឌទួលគោក និងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយ សារតែរថយន្ដម៉ាកកាំម៉ាស់ ធុនធំសន្ដោង កន្ទុយពីក្រោយ បានបុកម៉ូតូម៉ាកគ្លីក ១ គ្រឿង ហើយអូសជិត ១០ម៉ែត្រ ។ ប៉ុន្ដែ សំណាងល្អ ម្ចាស់ម៉ូតូដឹងទាន់បានលោត ចេញពីម៉ូតូកុំអីរងគ្រោះថ្នាក់ ដល់អាយុជីវិត ជាក់ជាមិនខានឡើយ ។
សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ ១១ និង៥០នាទីព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៣ នេះ នៅចំណុច ភ្លើងស្ដុបត្រឡោក បែកមានរថយន្ដ ម៉ាកកាំម៉ាស់សន្ដោង កន្ទុយពីក្រោយ បានធ្វើដំណើរតាម បណ្ដោយផ្លូវលេខ ៥៩៨ ក្នុងទិសដៅពីជើង ទៅត្បូង ប៉ុន្ដែ ពេលដល់ចំណុចភ្លើងស្ដុប ហើយលោតភ្លើងពណ៌លឿង អ្នកបើក រថយន្ដមិនបានឈប់ ថែមទាំងបន្ថែម ល្បឿន  រួចហើយក៏ជ្រុលទៅបុកអ្នកជិះ ម៉ូតូគ្លីកនៅពីខាងមុខ អូសជិត ១០ម៉ែត្រ ប៉ុន្ដែ សំណាងល្អម្ចាស់ម៉ូតូលោតចេញទាន់ រួចផុតពីគ្រោះថ្នាក់ ។
សេចក្ដីរាយការណ៍បានបន្ដថា គ្រោះ ថ្នាក់ចរាចរនេះ បានបង្កឱ្យកកស្ទះយ៉ាង ខ្លាំង ហើយប្រជាពលរដ្ឋជាច្រើននាក់បានរិះ គន់អ្នកបើករថយន្ដធុនធំ ដែលមិនគោរព សិទ្ធិអ្នកធ្វើដំណើរតាមផ្លូវ អាងតែខ្លួនធំ ជាង ៕
មានប្រភពពី​​​ khmerload.com

បុរសម្នាក់គាំងបេះដូងស្លាប់ នៅក្នុងផ្ទះដែលពោរពេញទៅដោយសត្វពស់

រសជនជាតិអាឡឺម៉ង់ម្នាក់ បានស្លាប់ដោយសារគាំងបេះដូង នៅក្នុងផ្ទះរបស់គាត់ ស្ថិតក្នុងទីក្រុង  Straubing ប្រទេស អាឡឺម៉ង់ ខណៈពេលកំពុងឲ្យចំនី សត្វពស់ចំនួន ៤៦ក្បាល ហើយត្រូវបានសត្វពស់បន្លាច ប៉ុន្តែសាកសពរបស់គាត់ មិនត្រូវបានពស់ស៊ីឡើយ។
យោងតាមប្រភពព័ត៌មាន Asian Town បានឲ្យដឹងថា នៅពេលដែលប៉ូលីស ទៅដល់កន្លែងកើតហេតុ គឺផ្ទះរបស់ជនរងគ្រោះ ប៉ូលីសបានឃើញសត្វពស់ វារជុំវិញខ្លួនរបស់ជនរងគ្រោះ ប៉ុន្តែពួកវាមិនបានស៊ី ជនរងគ្រោះឡើយ។ ប្រភពដដែរបានបន្តទៀតថា ជនរងគ្រោះមានឈ្មោះថា Heiko Rieder មានអាយុ ៤០ឆ្នាំ បានស្លាប់ដោយសារគាំងបេះដូង ហើយប៉ូលីសបានសន្មត់ថា គាត់ត្រូវបានសត្វពស់បន្លាច រហូតដល់គាំងបេះដូងស្លាប់តែម្តង។
គួរបញ្ជាក់ផងដែរថា ជនរងគ្រោះវ័យ ៤០ឆ្នាំរូបនេះ ធ្លាប់បានរាយការណ៏ទៅប៉ូលីស ដោយសារតែការបន្លាចរបស់សត្វពស់ ហើយបានបណ្តាលឲ្យគាត់ មានបញ្ហាបេះដូង និងមិនបានទៅធ្វើការអស់ ១សប្តាហ៏ទៀតផង។
យ៉ាងណាមិញ បើតាមអ្នកជំនាញ ដែលធ្វើការពិនិត្យ បានឲ្យដឹងថា សាកសពរបស់ជនរងគ្រោះ មិនត្រូវបានពស់ស៊ី ដោយសារតែជនរងគ្រោះ មានមាឌធំ ទើបពស់មិនអាចស៊ីបាន ប៉ុន្តែក្នុងនោះគេក៏បានរកឃើញ សត្វពស់ដែលមានទំហំ ប៉ុនភ្លៅមនុស្សផងដែរ៕
 ប្រភពមកពីkhmerload.com

 





Saturday, May 25, 2013

ស្ត្រីម្នាក់ គំរាមសម្លាប់ខ្លួន ព្រោះបារីមួយដើម

យោងតាមគេហទំព័រ Dailymail បានអោយដឹងថា មានស្ត្រីជនជាតិចិន ម្នាក់គំរាមលោតសម្លាប់ខ្លួន ពី អគារមន្ទីរពេទ្យជាន់ទី ៥ ព្រោះចង់បាន បារីជក់។
ស្ត្រីដែលប៉ុនប៉ង់សម្លាប់ខ្លួននោះ មានឈ្មោះ Jia Li Pan អាយុ ២៤ឆ្នាំ។ នៅថ្ងៃកើតហេតុ ស្ត្រីរូបនោះបានទៅមន្ទីពេទ្យមួយកន្លែង ដែលស្ថិតនៅក្នុងតំបន់ Jia Li Pan ប្រទេសខេត្ត Guangdong ភាគខាងជើងប្រទេសចិន ដើម្បីទទួលការព្រឹក្សាយោបល់និង ដំបូន្មានខ្លះៗ បន្ទាប់ពីនាង ជួបបញ្ហាលំបាកជាច្រើន ដូចជា បាត់បង់ការងារធ្វើ ជាដើម។
នៅមុនពេលកើតហេតុ នាងបានអង្គុយនៅ បន្ទប់រងចាំជាមួយអ្នកដទៃទៀត។ ក្រោយមកនាង បានសុំបារី ពីអ្នកអង្គុយក្បែរ ប៉ុន្តែត្រូវបដិសេធ ស្រាប់តែ ស្ត្រីឈ្មោះ Jia ចាប់ផ្តើម ច្រលោត និងស្រែកគំហក់ យ៉ាងខ្លាំង។ នៅពេលគ្មាននរណាម្នាក់ធ្វើតាម ការបង្គាប់ ស្ត្រីនោះបានឡើងលើបង្កាន់ដៃរានហាន និង  គំរាមលោតសម្លាប់ខ្លួន តែម្តង។
ក្រោយមក ប៉ូលីសម្នាក់ បានបញ្ចុះបញ្ចូល ប្រគល់បារីអោយនាង ហើយក៏បានជួយសង្គ្រោះស្ត្រីនោះដោយសុវត្ថិភាព។ ក្រោយមក ស្ត្រីប៉ុនប៉ង់សម្លាប់ខ្លួននោះ ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យវិកលចរិក។
តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះស្ត្រីរូបនេះ?
មានប្រភពមកពីkhmerload.



Friday, May 24, 2013

រឿងគួរឲ្យភ្ញាក់ផ្អើល កូនភ្លោះពីរនាក់កើតមកកាន់ដៃគ្នាជាប់

សូមទស្សនានូវវីដេអូខាងក្រោមបន្តិចទៅមើល ប្រិយមិត្តនឹងដឹងថាហេតុអ្វី បានជាមានការភ្ញាក់ផ្អើល ពាសពេញប្រព័ន្ធអ៊ីនធឺណេត។
រូបភាពដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង បានថតនៅក្នុងមន្ទីរពេទ្យមួយ នៅភាគខាងជើងនៃប្រទេសអេស្ប៉ាញ ដែលបង្ហាញពីកូនភ្លោះពីរនាក់ កាន់ដៃគ្នាជាប់ក្រោយពីចេញពីផ្ទៃម្ដាយរបស់ពួកគេ។ ម្ដាយរបស់កូនភ្លោះទាំងពីរឈ្មោះថា Caesarean បានបង្កើតកូនទាំងពីរនៅមន្ទីរពេទ្យ Gipuzkoa។ កូនភ្លោះទាំងពីរនោះមានឈ្មោះថា Danel និង Maria ក្រោយពីលោកវេជ្ជបណ្ឌិត យកពួកគេទាំងពីរដាក់លើតុមួយ ស្រាប់តែពួកគេលុកដៃចាប់គ្នាជាប់តែម្ដង។ ពួកគេទាំងពីរ បានបែរខ្នងដាក់គ្នា តែដៃបែរជាលុកមកចាប់គ្នាទៅវិញ។
តើប្រិយមិត្តយល់យ៉ាងណាចំពោះ រឿងមួយនេះ? សូមទស្សនាវីឌេអូខាងក្រោម៖
 មានប្រភពពី Khmerload

Saturday, May 4, 2013

ទារិកាអាយុ ១៨ខែ លលាដ៍ក្បាលហើមគួរឲ្យអាណិត

កូនក្មេងដើរតេសតាសម្នាក់ ក្បាលហើមធំស្មើនឹង៣ដងនៃក្បាលធម្មតា ត្រូវបានលោកវេជ្ជាបណ្ឌិតធ្វើការវះកាត់ ដើម្បីឲ្យទំហំតូចដូចដើម។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងស្រីដ៏គួរឲ្យអាណិតនេះ មានឈ្មោះថា Roona Begum អាយុ១៨ខែ បានធ្លាក់ពីកំពស់ ៩៤សង់ទីម៉ែត្រចំក្បាល បន្ទាប់មកក្បាលរបស់គេក៏ចាប់ផ្ដើមហើម ធំឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ រហូតបានបញ្ជូនទៅមន្ទីរពេទ្យខេត្ត ជិតទីក្រុង Delhi ប្រទេសឥណ្ឌា។ លោក វេជ្ជបណ្ឌិតមានប្រសាសន៍ថា លលាដ៍ក្បាលរបស់នាងមានទឹកចូល ដែលបានធ្វើឲ្យវាឡើងហើមបែបនេះ។
អ្នកស្រី Fatima Khatoon អាយុ២៤ឆ្នាំដែលជាម្ដាយ និងលោក Abdul អាយុ១៩ជាឪពុក ពិបាកចិត្តខ្លាំងណាស់នៅពេលដែលឃើញ កូនរបស់គាត់មានសភាពបែបនេះ គាត់យល់ព្រមឲ្យលោក វេជ្ជបណ្ឌិតធ្វើការវះកាត់ជូនកូនស្រីរបស់គាត់ ទោះជាលទ្ធផលចុងក្រោយ យ៉ាងណាក៏ដោយ។ បន្ទាប់ពីក្រុមសារព័ត៌មានទទួលបានដំណឹងនេះ ហើយចុះផ្សាយនោះ គឺមានសប្បុរសជនជាច្រើនបាន បរិច្ចាគប្រាក់ខ្លះដើម្បីជួយដល់ការវះកាត់របស់ក្មេងស្រី Roona។
យ៉ាងណាមិញ ជិវិតរបស់ក្មេងស្រីនេះ នៅមិនទាន់អស់នៅឡើយ ការវះកាត់បានសំរេច។ ក្បាលរបស់នាងទំហំ ៩៤សង់ទីមែត្រ ដែលធ្វើឲ្យនាងមិនអាចបិទភ្នែកបានស្រួលនោះទេ។
តើប្រិយមិត្តយល់យ៉ាងណាចំពោះបញ្ហានេះ? សូមទស្សនាវីដេអូខាងក្រោម៖
មានប្រភពចេញពី Khmerload​