សូមស្វាគមន៍ ការចូលមកកាន់ គេហទំព័រ ប្លុករបស់ខ្ញុំ នៃសាលាបច្ចេកទេស ដុន បូស្កូ
Flag Counter

ការប្រារព្ធពិធីបុណ្យលោកឪពុកបូស្កុ

ពិធីបុណ្យលោកឪពុកបូស្កូ គឺជាពិធីបុណ្យដ៏អស្ចារ្យមួយ។

រូបភាពលោកឪពុកសំណាង ចែកសញ្ញាប័ត្រដល់សិស្ស

ធើ្វសិក្ខាសាលាស្ដីអំពី " វិជ្ជាជីវៈអ្នកសារព័ត៌មាន "។

សណ្ឋារគា នៃសាលា បច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហនុ

ស្រស់ស្អាតគួរអោយចង់ទស្សនានិងគយគន់។

លោកគ្រូ និងសិស្សានុសិស្ស

នៃសាលាបច្ចេកទេស ដុន បូស្កូ។

Friday, August 23, 2013

បាញ់សម្លាប់បុរសម្នាក់ប្លន់យកម៉ូតូឌ្រីម ១គ្រឿង បានសម្រេចក្នុងក្រុងព្រះសីហនុ

សៅរ៍ ២៤ សីហា, ២០១៣ ម៉ោង ០៨:២០ ខេត្តព្រះសីហនុ ៖ មានករណីបាញ់សម្លាប់បុរសម្នាក់ ប្លន់យកម៉ូតូឌ្រីមស៊េរី០១៣ មួយគ្រឿងបានសម្រេច កាលពីវេលាម៉ោង ៨ និង ១៥នាទី យប់ថ្ងៃទី២៣ សីហា ២០១៣ នៅមុខសាលាបឋមសិក្សាផ្សារលើ ជាប់របងសាលាឯកជនសុវណ្ណភូមិ ស្ថិតក្នុងភូមិ២ ក្រុមទី៨ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខណៈដែលបុរសរងគ្រោះជិះម៉ូតូចេញពីកន្លែងលក់ជ្រូកខ្វៃ ធ្វើដំណើរទៅផ្ទះ ។ តាមប្រភពព័ត៌មាន បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សុខ ម៉េង អាយុ ៤៩ឆ្នាំ ត្រូវជនសង្ស័យបាញ់ចំនួន ២គ្រាប់ ស្លាប់ភ្លាមៗ នៅនឹងកន្លែង និងបាត់បង់ទ្រព្យសម្បត្តិ ម៉ូតូឌ្រីម ១គ្រឿង ខ្សែក. ១ខ្សែ ចិញ្ចៀន ១វង់ ៕




ប្រភពមកពីៈ កោះសន្ដិភាព

Wednesday, August 14, 2013

យុវជនម្នាក់លោតសម្លាប់ខ្លួនពីលើស្ពានព្រះមុន្នីវង្សថ្មីដោយមិនដឹងមូលហេតុ

ថ្ងៃព្រហស្បត្ត៏ ទី១៥ ខែសីហា ឆ្នាំ២០១៣ ម៉ោង 12:55 PM រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានលោតសម្លាប់ខ្លួនពីលើស្ពានព្រះមុនីវង្សថ្មី ស្ថិតក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌមានជ័យ ដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១៤ សីហា ២០១៣។ យុវជនខាងលើមិនត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយមុនពេលកើតហេតុគេឃើញយុវជនរូបនេះជិះកង់ឡើងស្ពានពីកើតទៅលិចដោយទឹកមុខក្រៀមក្រំយ៉ាងខ្លាំង លុះធ្វើដំណើរដល់ពាក់កណ្តាលស្ពានបានឈប់កង់ ហើយលើកកង់ទម្លាក់ទៅក្នុងទន្លេ រួចលោតសម្លាប់ខ្លួនទៅតាមក្រោយលិចបាត់តែម្តង។



ប្រភពមកពីៈ  កោះសន្ដិភាព

ជិះគោយន្តជាន់មីនតោនផ្ទុះស្លាប់៦នាក់ របួសធ្ងន់ម្នាក់នៅស្រុកជាំក្សាន្ត

ថ្ងៃព្រហស្បត្ត៏ ទី១៥ ខែសីហា ឆ្នាំ២០១៣ ម៉ោង 10:47 ខេត្តព្រះវិហារ ៖ បុរស៦នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរបួសធ្ងន់ ខណៈពួកគេជិះគោយន្តត្រឡប់ពីស្រែចម្ងាយពីភូមិ៥គីឡូម៉ែត្រ បានជួបឧប្បត្តិហេតុជាន់មីនតោនដែលបន្សល់ទុកពីសម័យសង្គ្រាម បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៤ សីហា ២០១៣ ស្ថិតក្នុងភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត ។ គេនៅមិនទាន់ស្គាល់អត្តសញ្ញាណសពជនរងគ្រោះទាំង៦នាក់ និងអ្នករងរបួសនៅឡើយទេ ។ តាមការបញ្ជាក់ពីលោកសុខ ហៃ អភិបាលស្រុកជាំក្សាន្តបានឱ្យដឹងថា ឧប្បត្តិហេតុនេះកើតឡើងដោយចៃដន្យ ដោយសារនៅតំបន់នោះជាអតីតតំបន់សមរភូមិសង្គ្រាម។ លោកបានបន្តទៀតថា សពជនរងគ្រោះទាំង៦នាក់នោះត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅលំនៅឋានរៀងៗខ្លួន ចំណែកអ្នករងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ លោកអភិបាលស្រុកជាំក្សាន្តបានបន្ថែមថា នៅថ្ងៃទី១៦ សីហា ២០១៣ស្អែកនេះ លោកអភិបាលខេត្តព្រះវិហារនឹងនាំយកអំណោយកាកបាទក្រហមកម្ពុជាទៅចែកជូនគ្រួសារជនរងគ្រោះទាំង៦នាក់ និងអ្នករងរបួសធ្ងន់ដល់លំនៅឋាន៕
ប្រភពមកពីៈ​ កោះសន្ដិភាព

ហ៊ីយ៉ាន់ដាយដឹកដីបើកបុករនាំងដែកចែកផ្លូវបាក់៧ផ្ទាំងមុខផ្សារទឹកថ្លា

ថ្ងៃព្រហស្បត្ត៏ ទី១៥ ខែសីហា ឆ្នាំ២០១៣ ម៉ោង 10:47 រាជធានីភ្នំពេញ ៖ រថយន្តហ៊ីយ៉ាន់ដាយដឹកដីមួយគ្រឿងបើកបុករនាំងដែកចែកផ្លូវមុខផ្សារទឹកថ្លាបាក់អស់៧ផ្ទាំង កាលពីវេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី១៥ សីហា ២០១៣ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ សាក្សីឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកដីម៉ាកហ៊ីយ៉ាន់ដាយ បើកតាមផ្លូវសហព័ន្ធរុស្ស៊ី ពីកើតទៅលិច លុះដល់មុខផ្សារទឹកថ្លា ដោយសាររថយន្តនៅខាងមុខជាន់ហ្វ្រាំងប្រថុចញ៉ុចពេក ធ្វើឱ្យរថយន្តដឹកដីបួងចង្កូតមិនទាន់ក៏ជ្រុលបុកបាក់រនាំងដែកចែកផ្លូវតែម្តង ៕


ប្រភពមកពីៈ​ កោះសន្ដិភាព

ក្រុមគ្រូពេទ្យ កំពុងជួយសង្គ្រោះ កុមារពីរនាក់ឆ្លងវីរុស ផ្តាសាយបក្សី

កុមារកម្ពុជា២នាក់ទៀតហើយ បានឆ្លងវីរុស ផ្តាសាយបក្សី H5N1 ពួកគេក៏កំពុងត្រូវបានក្រុម គ្រូពេទ្យជួយសង្គ្រោះ យ៉ាងយកចិត្តទុកដាក់ផងដែរ។ នេះជាករណីទី១៥ និង១៦ នៅកម្ពុជា សម្រាប់ឆ្នាំ២០១៣នេះ។ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៣ បានចេញសេចក្តីប្រកាស ព័ត៌មានរួមគ្នាឲ្យដឹងថា បានរកឃើញករណីឆ្លងជំងឺផ្តាសាយបក្សីចំនួន ២ករណីថ្មីទៀត ក្នុងឆ្នាំ២០១៣នេះ ដោយ កើតទៅលើកុមារមានអាយុ៩ឆ្នាំ និង៥ឆ្នាំ នៅក្នុងខេត្តបាត់ដំបង និងខេត្តកណ្តាល។ យោងតាមសេចក្តីប្រកាសព័ត៌មានរួមគ្នា ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាននៅថ្ងៃដដែលនេះ បាន ឲ្យដឹងថា ការឆ្លងវីរុសផ្តាសាយបក្សី ដែលជាករណីទី១៥ បានកើតលើកុមារាអាយុ ៩ឆ្នាំ រស់នៅក្នុងភូមិដំណាក់ ដង្កោរ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។ កុមារារូបនេះ ត្រូវបានវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បញ្ជាក់ថា មានជំងឺផ្តាសាយបក្សីនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៣។ កុមារា បានចាប់ផ្តើមឈឺនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៣ ដោយមានគ្រុនក្តៅ និងក្អួត ហើយបានទទួលការព្យា បាលដោយបុគ្គលិកមណ្ឌលសុខភាពរាំងកេសី។ ដោយសារតែស្ថានភាពជំងឺ នៅតែមានសភាពធ្ងន់ធ្ងរ ក្រុមគ្រួសារ បញ្ជូនកុមារា ទៅព្យាបាលនៅមន្ទីរពេទ្យនៅខេត្តសៀមរាបបន្តទៀត។ រីឯករណីទី១៦ បានកើតទៅលើកុមារី មានអាយុ ៥ឆ្នាំ រស់នៅភូមិក្នុងព្រែក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។ កុមារីរូបនេះ ចាប់ផ្តើមឈឺនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៣ ដោយមានគ្រុនក្តៅ ហើយទទួលការព្យាបាលនៅ មណ្ឌលសុខភាព និងបានទទួលការព្យាបាលនៅមន្ទីពេទ្យឯកជន។ ប៉ុន្តែស្ថានភាពជំងឺនៅតែមានសភាពធ្ងន់ធ្ងរ គេ ក៏បានបញ្ជូនកុមារីនោះ មកព្យាបាលបន្តទៅមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ។ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា ក្នុងសេចក្តីប្រកាសព័ត៌មាននោះ បានមានប្រសាសន៍ថា « ជំងឺផ្តាសាយបក្សី នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋកម្ពុជា និងកើតមានច្រើនលើកុមារ ហើយនេះ គឺជាករណីទី១៥ និងទី១៦ ដែលកើតទៅលើមនុស្សនៅឆ្នាំ២០១៣នេះ»។ លោកបន្តថា ជានិច្ចកាលកុមារតែងតែជាអ្នកមើលថែទាំ និងឲ្យចំណីបសុបក្សីក្នុងស្រុក បោសសំអាតទ្រុង និង ប្រមូលស៊ុតមាន់ទា ជាងនេះទៅទៀតកុមារអាចប៉ះពាល់ជិតស្និទ្ធជាមួយបសុបក្សី ដោយសារតែពួកគេចាត់ទុកវា ដូចជាសត្វដែលចិញ្ចឹមលេង និងមានភាពងាយរងគ្រោះច្រើន និងមានហានិភ័យខ្ពស់ ពីព្រោះពួកគេចូលចិត្តលេង កន្លែងដែលមានបសុបក្សី។ លោក ម៉ម ប៊ុនហេង បានធ្វើការរំលឹក ដល់ឪពុកម្តាយ និងអ្នកថែទាំងកុមារទាំងអស់ ត្រូវដាក់កុមារឲ្យឆ្ងាយ ពីសត្វ បក្សីឈឺឬងាប់ និងព្យាយាមឲ្យកុមារលេង ឲ្យឆ្ងាយពីមាន់ និងទា ហើយឪពុកម្តាយ និងអ្នកថែទាំងកុមារទាំងអស់ ត្រូវប្រាកដថា កុមារលាងដៃជាមួយសាប៊ូ បន្ទាប់ពីពួកគេប៉ះជាមួយបសុបក្សី។ ប្រសិនបើពួកគេមានដង្ហើមញាប់ ឬ ពិបាកដកដង្ហើម ត្រូវនាំកុមារមករកការព្យាបាលជាបន្ទាន់ នៅគ្រឹះស្ថានសុខាភិបាល។ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្កើតសារជាច្រើន ដើម្បីបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ និងទប់ស្កាត់ការរីក រាលដាល នៃជំងឺ H5N1 រួមមាន លាងដៃ ឲ្យបានញឹកញាប់ ដាក់កុមារនៅឆ្ងាយពីសត្វបក្សី ដាក់សត្វបក្សីនៅឱ្យ ឆ្ងាយពីកន្លែងរស់នៅ កុំបរិភោគ សត្វបក្សីឈឺឬងាប់ និងរាល់សត្វបក្សី ដែលធ្វើ សម្រាប់បរិភោគ ត្រូវចំអិនឲ្យឆ្អិន ល្អ។ សេចក្តីប្រកាសព័ត៌មានបញ្ជាក់ទៀតថា នេះជាករណីទី១៥ និងទី១៦ ក្នុងឆ្នាំ២០១៣នេះ និងជាករណីទី៣៦ និង ៣៧ ដែលឆ្លងវីរុសផ្តាសាយបក្សី H5N1នៅកម្ពុជា។ ២៦កណី ក្នុងចំណោមករណីផ្តាសាយបក្សីទាំង៣៧ ដែល កើតមានឡើងនៅកម្ពុជា កើតលើកុមារអាយុក្រោម១៤ឆ្នាំ ហើយ ២២ករណីក្នុងចំណោមករណីគ្រុនផ្តាសាយបក្សី ទាំង៣៧ ជានារី។ មានតែ៧ករណីក្នុងចំណោម១៦ករណីក្នុងឆ្នាំ២០១៣នេះ រស់រានមានជីវិត។ ជំងឺផ្ដាសាយបក្សី H5N1 ជាជំងឺផ្ដាសាយមួយ ដែលជាធម្មតាចម្លងពីសត្វបក្សីឈឺ ទៅបក្សីផ្សេងទៀត ប៉ុន្ដែជួន កាល វាអាចចម្លងពីបក្សីទៅមនុស្សផងដែរ។ ជំងឺផ្ដាសាយបក្សីលើមនុស្សជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការព្យា បាលនៅមន្ទីរពេទ្យ។ ទោះបីជាវាមិនងាយឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ប៉ុន្ដែបើវាផ្លាស់ប្ដូរ វានឹងអាចរាល ដាល ដូចនឹងជំងឺផ្ដាសាយតាមរដូវកាល។ ដូច្នេះការរកឃើញករណីទាន់ពេលវេលាមានសារៈសំខាន់បំផុត។ ចំពោះស្ថានភាពពិភពលោកវិញចាប់តាំងពីឆ្នាំ២០០៣ មានករណីផ្តាសាយបក្សី សរុបទាំងអស់៦៣៦ដែលបញ្ជាក់ ដោយមន្ទីរពិសោធន៍ និងក្នុងនោះមាន៣៧៧នាក់បានស្លាប់។ តាមសេចក្តីប្រកាសនេះ ក៏បានតាស់តឿនផងដែរដល់អាណាព្យាបាលទាំងអស់ បើរកឃើញកុមារមានអាការៈដក ដង្ហើមញាប់ ឬពិបាកដកដង្ហើម ត្រូវនាំកុមារទៅរកការព្យាបាលជាបន្ទាន់ នៅគ្រឹះស្ថានសុខាភិបាល ដែលនៅជិត ផ្ទះរបស់លោកអ្នកបំផុត ហើយត្រូវប្រាប់មន្ដ្រីសុខាភិបាល អំពីប្រវត្ដិប៉ះពាល់ជាមួយសត្វបក្សីឈឺ ឬងាប់។ ប្រសិនបើលោកមានការសង្ស័យថា កូន ឬប្រជាពលរដ្ឋក្នុងសហគមន៍ កើតជំងឺផ្តាសាយបក្សី លោកអ្នកអាចទាក់ ទងទូរស័ព្ទទៅកាន់ ១១៥ ឥតគិតថ្លៃ ឬទូរស័ព្ទលេខ ០១២ ៤៨៨ ៩៨១/ ០៨៩ ៦៦៩ ៥៦៧ ដើម្បីទទួលបាន ការប្រឹក្សាបន្ទាន់ពីមន្រ្តីជំនាញ៕

ប្រភពមកពីៈ កោះសន្ដិភាព

Thursday, August 1, 2013

រូបភាព

Thursday, July 11, 2013

លោកយាយជរាឯកោ៣នាក់រស់នៅយ៉ាងវេទនា កំពុងដង្ហោយរកសប្បុរសជន

លោកយាយ៣នាក់មានវ័យចំណាស់ជរាទៅហើយ គ្មានប្តី គ្មានកូនជាទីពឹងហ្នឹងគេ កំពុងរស់នៅក្នុងខ្ទមដ៏តូចកម្សត់មួយប្រក់ស្បូវ ជញ្ជាំងស្បូវ ត្រូវបានអ្នកយកព័ត៌មានកោះសន្តិភាព និងលោកមេភូមិស្ទឹងកំបុតចុះទៅនៅវេលាម៉ោង៩ព្រឹកថ្ងៃទី១១ កក្កដា ២០១៣ ស្ថិតនៅក្នុងភូមិស្ទឹងកំបុតដែលទើបកកើតជាភូមិមួយដែលនៅឆ្ងាយដាច់ស្រយាលពីទីប្រជុំជន ។ លោកសេង វឿន មេភូមិស្ទឹងកំបុតបានឱ្យដឹងថា លោកទាំង៣នាក់នោះ ១-ឈ្មោះដឹង លេន អាយុ៧៥ឆ្នាំ , ២-ឈ្មោះដឹង លន់ អាយុ៧២ឆ្នាំ ពិការដៃជើងខាងស្តាំ ដែលលោកទាំងពីរជាបងប្អូនបង្កើតនឹងគ្នា មានប្តីតែគ្មានកូន សព្វថ្ងៃប្តីពួកគាត់ស្លាប់ចោលពួកគាត់អស់ហើយ និង៣-ឈ្មោះហាយ អឿម អាយុ៨០ឆ្នាំ គ្មានប្តី (ក្រមុំចាស់) រស់នៅតែម្នាក់ឯង ។ លោកយាយទាំង៣នាក់ រស់បានក៏ដោយសារបងប្អូនអ្នកភូមិជិតខាងជួយចែករំលែកជូនពួកគាត់ដូចជាអង្ករ ត្រី សាច់ ឬក៏ដាំបាយសម្លរ និងថវិកាបន្តិចបន្តួចយកទៅជូនគាត់ជាដើម ។ លោកមេភូមិបានបន្តទៀតថា ខ្ទមលោកយាយពេលភ្លៀងមកម្តងៗ ពួកគាត់យកឈើទល់កុំឱ្យទឹកភ្លៀងហូរចូលក្នុងរហូតដល់ភ្លៀងរាំង ដោយឃើញស្ថានភាពលំបាកពេក លោកបានពិភាក្សាជាមួយសមាជិកក្នុងសហគមន៍ជួយឧបត្ថម្ភស័ង្កសីជូនលោកយាយដែលអស់ទឹកប្រាក់ចំនួន១២០ដុល្លារ ដើម្បីប្រក់ដំបូលខ្ទមជូនពួកគាត់ ។ ជាមួយគ្នានោះដែរ លោកមេភូមិស្ទឹងកំបុត បានអំពាវនាវដល់សប្បុរសជនជិតឆ្ងាយ សូមជួយឧបត្ថម្ភជាថវិកា និងសម្ភារជូនដល់លោកយាយកម្សត់ទាំង៣នាក់នោះផង ដែលសព្វថ្ងៃពួកគាត់កំពុងតែមានជីវភាពក្រលំបាកខ្លាំងណាស់ ៕





ប្រភពមកពី កោះសន្ដិភាព