សូមស្វាគមន៍ ការចូលមកកាន់ គេហទំព័រ ប្លុករបស់ខ្ញុំ នៃសាលាបច្ចេកទេស ដុន បូស្កូ
Flag Counter

Thursday, July 11, 2013

លោកយាយជរាឯកោ៣នាក់រស់នៅយ៉ាងវេទនា កំពុងដង្ហោយរកសប្បុរសជន

លោកយាយ៣នាក់មានវ័យចំណាស់ជរាទៅហើយ គ្មានប្តី គ្មានកូនជាទីពឹងហ្នឹងគេ កំពុងរស់នៅក្នុងខ្ទមដ៏តូចកម្សត់មួយប្រក់ស្បូវ ជញ្ជាំងស្បូវ ត្រូវបានអ្នកយកព័ត៌មានកោះសន្តិភាព និងលោកមេភូមិស្ទឹងកំបុតចុះទៅនៅវេលាម៉ោង៩ព្រឹកថ្ងៃទី១១ កក្កដា ២០១៣ ស្ថិតនៅក្នុងភូមិស្ទឹងកំបុតដែលទើបកកើតជាភូមិមួយដែលនៅឆ្ងាយដាច់ស្រយាលពីទីប្រជុំជន ។ លោកសេង វឿន មេភូមិស្ទឹងកំបុតបានឱ្យដឹងថា លោកទាំង៣នាក់នោះ ១-ឈ្មោះដឹង លេន អាយុ៧៥ឆ្នាំ , ២-ឈ្មោះដឹង លន់ អាយុ៧២ឆ្នាំ ពិការដៃជើងខាងស្តាំ ដែលលោកទាំងពីរជាបងប្អូនបង្កើតនឹងគ្នា មានប្តីតែគ្មានកូន សព្វថ្ងៃប្តីពួកគាត់ស្លាប់ចោលពួកគាត់អស់ហើយ និង៣-ឈ្មោះហាយ អឿម អាយុ៨០ឆ្នាំ គ្មានប្តី (ក្រមុំចាស់) រស់នៅតែម្នាក់ឯង ។ លោកយាយទាំង៣នាក់ រស់បានក៏ដោយសារបងប្អូនអ្នកភូមិជិតខាងជួយចែករំលែកជូនពួកគាត់ដូចជាអង្ករ ត្រី សាច់ ឬក៏ដាំបាយសម្លរ និងថវិកាបន្តិចបន្តួចយកទៅជូនគាត់ជាដើម ។ លោកមេភូមិបានបន្តទៀតថា ខ្ទមលោកយាយពេលភ្លៀងមកម្តងៗ ពួកគាត់យកឈើទល់កុំឱ្យទឹកភ្លៀងហូរចូលក្នុងរហូតដល់ភ្លៀងរាំង ដោយឃើញស្ថានភាពលំបាកពេក លោកបានពិភាក្សាជាមួយសមាជិកក្នុងសហគមន៍ជួយឧបត្ថម្ភស័ង្កសីជូនលោកយាយដែលអស់ទឹកប្រាក់ចំនួន១២០ដុល្លារ ដើម្បីប្រក់ដំបូលខ្ទមជូនពួកគាត់ ។ ជាមួយគ្នានោះដែរ លោកមេភូមិស្ទឹងកំបុត បានអំពាវនាវដល់សប្បុរសជនជិតឆ្ងាយ សូមជួយឧបត្ថម្ភជាថវិកា និងសម្ភារជូនដល់លោកយាយកម្សត់ទាំង៣នាក់នោះផង ដែលសព្វថ្ងៃពួកគាត់កំពុងតែមានជីវភាពក្រលំបាកខ្លាំងណាស់ ៕






ប្រភពមកពី កោះសន្ដិភាព

0 comments:

Post a Comment