សូមស្វាគមន៍ ការចូលមកកាន់ គេហទំព័រ ប្លុករបស់ខ្ញុំ នៃសាលាបច្ចេកទេស ដុន បូស្កូ
Flag Counter

Tuesday, July 9, 2013

ប្រជាពលរដ្ឋ១គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះទទួលអំណោយពីសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង

ប្រជាពលរដ្ឋ១គ្រួសារដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះកាលពីពេលកន្លងទៅបានមកកាន់ការិយាល័យសាខាកាកបាទក្រហមខេត្តនៅព្រឹក ថ្ងៃទី៩ កក្កដា ២០១៣នេះដើម្បីទទួលអំណោយរបស់កាកបាទក្រហម។ លោកប្រាក់ សោភ័ណ្ឌ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តមានប្រសាសន៍ថា ប្រជាពលរដ្ឋមួយគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះកាលពីពេលកន្លងទៅមានមេគ្រួសារឈ្មោះសុខ សោម អាយុ៤៧ឆ្នាំ មានទីលំនៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។ លោកបន្តថា តាមពិតទៅក្រោយកើតហេតុគ្រួសារនេះត្រូវបានកាកបាទក្រហមផ្តល់អំណោយសង្គ្រោះមួយលើកហើយ ប៉ុន្តែដោយសារស្ថានភាពគ្រួសារនេះក្រោយពីភ្លើងឆេះផ្ទះ គឺអស់រលីងពីខ្លួន និងមានជីវភាពយ៉ាប់យ៉ឺនខ្លាំងទើបថ្ងៃនេះ សាខាកាកបាទក្រហមបានសម្រេចផ្តល់អំណោយជូនជាលើកទី២ទៀត។ ក្រោយពីទទួលអំណោយរបស់សាខាកាកបាទក្រហមខេត្តរួចមក គ្រួសាររងគ្រោះមានចិត្តត្រេកអរក្រៃលែង និងបានថ្លែងអំណរគុណដល់សាខាកាកបាទក្រហមដែលជានិច្ចកាលតែងតែជួយដល់គ្រួសាររងគ្រោះដោយឧប្បត្តិហេតុផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយឡើយ ៕


ប្រភពមកពី កោះសន្ដិភាព
























0 comments:

Post a Comment