សូមស្វាគមន៍ ការចូលមកកាន់ គេហទំព័រ ប្លុករបស់ខ្ញុំ នៃសាលាបច្ចេកទេស ដុន បូស្កូ
Flag Counter

ការប្រារព្ធពិធីបុណ្យលោកឪពុកបូស្កុ

ពិធីបុណ្យលោកឪពុកបូស្កូ គឺជាពិធីបុណ្យដ៏អស្ចារ្យមួយ។

រូបភាពលោកឪពុកសំណាង ចែកសញ្ញាប័ត្រដល់សិស្ស

ធើ្វសិក្ខាសាលាស្ដីអំពី " វិជ្ជាជីវៈអ្នកសារព័ត៌មាន "។

សណ្ឋារគា នៃសាលា បច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហនុ

ស្រស់ស្អាតគួរអោយចង់ទស្សនានិងគយគន់។

លោកគ្រូ និងសិស្សានុសិស្ស

នៃសាលាបច្ចេកទេស ដុន បូស្កូ។

Sunday, March 31, 2013

បុរសម្នាក់ ជិះម៉ូតូប៉ះជាមួយ រថយន្តហាយលែនឌ័រ ដួលបោកក្បាល នឹងថ្នល់ស្លាប់

     ភ្នំពេញ : បុរសម្នាក់ បានជិះម៉ូតូរេចង្កូតប៉ះទ្វារ រថយន្តមួយគ្រឿង ដែលកំពុងជិះស្របគ្នា បណ្តាលឲ្យ បុរសជាម្ចាស់ ម៉ូតូដួលបោកក្បាល ទៅនឹង ថ្នល់ ស្លាប់ភ្លាមៗនៅ នឹងកន្លែងកើត ហេតុ កាលពីវេលាម៉ោង ១៩ និង ២០ នាទីយប់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៣ នៅចំណុចគល់ស្ពាន អាកាសក្បាលថ្នល់ ក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
នគរបាលមូលដ្ឋាន បានឲ្យដឹងថា បុរសរងគ្រោះ ក្នុងគ្រោះថ្នាក់ចរាចរណ៍ រហូតដល់ស្លាប់បាត់បង់អាយុជីវិតខាងលើនេះ ឈ្មោះ លី តាំ ភេទប្រុស អាយុ ៣៨ ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។ ចំណែករថយន្តបង្កហេតុម៉ាកហាយ លែនឌ័រ ពណ៌ទឹកប្រាក់ មិនចាំ ស្លាកលេខ បានបើករត់គេចខ្លួនបាត់ក្រោយ ពេលកើតហេតុ ។ សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុនោះគេឃើញជនរងគ្រោះបានជិះម៉ូតូ ស្របទិសគ្នាជាមួយរថយន្ត ក្នុងល្បឿនយ៉ាងលឿនតាមបណ្តោយផ្លូវជាតិលេខ ១ ក្នុងទិសដៅពីត្បូងទៅជើង ខណ:មកដល់ ចំណុចកើតហេតុបុរសរងគ្រោះបានរេចង្កូតម៉ូតូ ទៅប៉ះ នឹងកញ្ចក់មើលក្រោយរបស់រថយន្តហាយលែនឌ័រ បណ្តាលឲ្យដួលបោកក្បាលទៅនឹងថ្នល់រងគ្រោះ ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភា្លមៗតែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ច មូលដ្ឋាន ចុះពិនិត្យ និងវាស់វែង នៅកន្លែងកើតហេតុ ដើម្បី កសាងសំណុំរឿង កំណត់អត្តសញ្ញាណ រថយន្តហាយលែនឌ័រ ជិះរត់គេចខ្លួនបាត់ស្រមោស និងឈានទៅឃាត់ម្ចាស់ រថយន្ត ដើម្បីដោះស្រាយ តាមច្បាប់ ។ ចំណែកសព និងម៉ូតូ បានប្រគល់ទៅឲ្យ ក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕


Friday, March 15, 2013

ចេញ​​ពី​ជប់​លៀង​​​មង្គល​ការ​​បើក​​ឡង់​គ្រីស្ស័រ​​​​ទៅ​បុក​​​ជា​មួយ​​ហ៊ីយ៉ាន់​ដាយ​​ខ្ទេច​​​មុខ​​1​ចំហៀង

ថ្ងៃសៅរ៏ ទី១៦ ខែមីនា ឆ្នាំ២០១៣ ម៉ោង ១៣:០០
      ខេត្ត​កំពង់​​ធំ  ៖ ពាក្យ​ស្លោកប្រាប់​​ថា «បើ​ស្រវឹង​​​​កុំ​បើក​​បរ» តែ​មិន​ស្តាប់​ ទើប​ចេះ​តែ​បង្ក​បញ្ហា​​ ។ កាលពី​​​​យប់​​​ថ្ងៃទី​​១៣ ​មីនា ​​​មាន​គ្រោះ​ថ្នាក់​​ចរាចរណ៍​​​​មួយ​​កើត​ឡើង​​​​លើ​កំណាត់​ផ្លូវ​​​​ជាតិ​ លេខ​​​​៦​អា ​ស្ថិត​នៅ​​ភូមិបល័្លង្កលិច​ ​​សង្កាត់​​​ដំរី​​​ជាន់​ខ្លា ​ក្រុង​ស្ទឹង​សែន ​​​ដោយ​រថយន្ត​​​ម៉ាក​ឡង់​គ្រីស្ស័រ​ ​​​ពណ៌​ស្លែ ​ពាក់​ស្លាក​លេខ​​​ភ្នំ​ពេញ​ 2F-5556 ​បើក​បរ​ដោយ​​​​​ឈ្មោះ​​អាំ ប៊ុន​ថា ​​​​​មានលំនៅ​​ភូមិ​​​ពោធិ៍​​សែន​ស្នាយ​ ​សង្កាត់​​ស្រយូវ ក្រុង​ស្ទឹង​សែន​ ។

     សាក្សី​​​​និយាយ​​​ថា  ​មុ​ន​ពេល​​​កើត​ហេតុ​​​គេ​ឃើញ​​រថយន្ត​ឡង់​គ្រី​ស្ស័រ​​​របស់​​​លោក​អាំ​ ប៊ុនថា បើក​​​បរ​ចេញពី​​​ហូ​ប​ការ​​​នៅ​​​រស្មី​​ចន្ទ​​​ពេញ​វង់​​​​ពី​ជើង​ទៅ​​​ ត្បូង​​​េរ​ចង្កូត​ពេញ​ផ្លូវ​​​ ​លុះ​​​​ដល់​ចំណុច​​​កើត​ហេតុ​​​បាន​​បុក​​​​ជា​មួយ​​រថយន្ត​​​ដឹក​ទំនិញ​​​ ម៉ាក​ហុីយ៉ាន់​ដាយ​​ ​ពណ៌​ស​​លាយ​​​​​ត្រួយ​ចេក ​ពាក់​ស្លាក​លេខ​​ព្រះសីហនុ​​3A-0775 ដែល​បើក​បញ្ច្រាស​ទិស​គ្នា​​ត្រូវ​ចំហៀង​ខាង​​​ឆ្វេង​​បណ្តាល​​ឱ្យ​​ក្រពឹត​ និងបែក​​កង់​​​​​រថយន្ត​​​​ដឹក​ទំនិញ​​​​មួយ​គ្រាប់​​ ចំណែក​​រថយន្ត​​​​ឡង់​គ្រីស្ស័រ​ខ្ទេចមុខមួយ​ចំហៀង​​ ​ឯ​អ្នក​បើក​បរ​​​​​គ្រាន់​តែ​​​​រង​របួស​​​បន្តិច​​​បន្តួច​​​​ ។
     រថយន្ត​​ដឹក​ទំនិញ​​បើក​បរ​ដោយ​​​ឈ្មោះ​ ហុន វាសនា ​​ភេទ​ប្រុស ​អាយុ​​​​២៣​ឆ្នាំ​​​ រស់​នៅ​​ភូមិ​​គ្រោះ​​​ ឃុំ​​ក្រាំង​ចេក ស្រុក​​ឧដុង្គ​ ខេត្ត​កំពង់​ស្ពឺ ​​មិន​​​​​​មាន​​​រង​របួស​​​​ទេ ​​។ ​
ទាក់ ​ទិន​​​នឹង​បញ្ហា​​​​ខាង​លើ​​​ លោក ​កែវ ហួ ស្នង​ការ​​​រង​ទទួល​​​បន្ទុក​​ការ​​​ិយាល័យ​​​​​កណ្តាល​​​សណ្តាប់​ធ្នាប់​​​ បាន​ប្រាប់​​​តាម​​ទូរស័ព្ទ​​​ថា​ លោក​​​​​ជាប់​រវល់​ទៅ​បំពេញ​ការ​ងារ​នៅ​​​ភ្នំពេញ​​ តែ​បាន​​​ទទួល​ព័ត៌​មាន​​ថា មាន​ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​ខូច​ខាត​​​តែ​រថយន្ត​​ មិន​​​បង្ក​របួស​ស្នាម​ដល់​មនុស្ស​​​​​​​​ទេ ​ក៏​​​​សូម​​​ឱ្យ​ដោះ​ស្រាយ​​​សម្រប​សម្រួល​​​គ្នា​បញ្ចប់​បញ្ហា​ទៅ ៕
ចេញ​​ពី​ជប់​លៀង​​​មង្គល​ការ​​បើក​​ឡង់​គ្រីស្ស័រ​​​​ទៅ​បុក​​​ជា​មួយ​​ហ៊ីយ៉ាន់​ដាយ​​ខ្ទេច​​​មុខ​​1​ចំហៀង កោះសន្តិភាព
ចេញ​​ពី​ជប់​លៀង​​​មង្គល​ការ​​បើក​​ឡង់​គ្រីស្ស័រ​​​​ទៅ​បុក​​​ជា​មួយ​​ហ៊ីយ៉ាន់​ដាយ​​ខ្ទេច​​​មុខ​​1​ចំហៀង

Wednesday, March 13, 2013

ស្រវឹង​​ធ្លាក់​ភ្នែក​បើក​ម៉ូតូ​បុករ​​ទេះ​អេត​ចាយ​​

ថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០១៣ ម៉ោង ១២:១៥
រាជធានីភ្នំពេញ ៖ បុរស​​ស្រវឹង​ធ្លាក់​ភ្នែក​ម្នាក់​​ជិះម៉ូតូ​ទៅ​បុក​រទេះអេត​ចាយ​ពីក្រោយ​ បណ្តាល​ឱ្យដួល​នៅ​កណ្តាល​ផ្លូវហើយ​ខ្លាច​​ក្រែង​មាន​​រថយន្ត​និង​ម៉ូតូ​បុក​ ថែមក៏ស្ទុះងើប​ដើរ​ទៅ​ដួល​​នៅចិញ្ចើមវិញ​ ​កាលពីវេលាម៉ោង​៣​និង​២០​នាទី​​​រសៀល​ថ្ងៃទី​១១​ មីនា​ នៅ​លើផ្លូវ​លេខ​​២០០៤ ជិតឃ្លាំង​លក់​រថយន្ត​គ្រប់ប្រភេទ​លេខ​២០៧​ ក្នុងសង្កាត់​ទឹក​ថ្លា ខណ្ឌសែនសុខ ។

ប្រភពព័ត៌មានបានឲ្យដឹងថា​ ម៉ូតូម៉ាកសូហ្គុន ​ពណ៌​ខ្មៅ​​ជិះតាម​ផ្លូវលេខ២០០៤ ពីលិចទៅកើត ស្រប​គ្នាជាមួយ​រទេះ​អេតចាយ​ដឹក​សម្បក​កំប៉ុង​ពេញរទេះដាក់កូនប្រុស អាយុ៩ឆ្នាំ​​ម្នាក់អង្គុយ​ពីលើ​ ​​ផង ខណៈ​មកដល់ចំណុច​ខាងលើ​ដោយ​សារ​អ្នក​​បើកម៉ូតូ​​​ស្រវឹង​មើល​អត់ឃើញរទេះអេត​ ចាយ​​ខាង​​មុខ​​​បាន​បុករទេះវិលមួ​យ​ជុំ​ធ្វើឲ្យធ្លាក់​កូន​ប្រុស​ពី​ លើរទេះតែមិនមានរងរបួស​ទេ ឯ​​​ឪពុក​ជា​អ្នក​រុញ​រទេះរបួសរលាត់ដៃជើង​ ចំណែក​​អ្នក​បើក​​ម៉ូតូដួល​នៅ​កណ្តាល​ផ្លូវ​ហើយ​ស្ទុះងើប​ទៅ​ដេក​នៅចិញ្ចើម​ ផ្លូវវិញ​ខ្លាច​រថយន្ត និង​ម៉ូតូ​ផ្សេងទៀត​មក​បុកថែម​ ។
អ្នក​បើកម៉ូតូ​ឈ្មោះ​ ពិន​ ភា​ ភេទប្រុស អាយុ​៤៨​ឆ្នាំ​ ស្នាក់នៅភូមិព្រៃសាលា​ ​សង្កាត់​​កាកាប​ ខណ្ឌពោធិ៍សែនជ័យ​ ​។​ ​ចំណែក​អ្នក​រុញ​​​រទេះ​អេត​ចាយ​ឈ្មោះ​ ហម​ ឆន​ អាយុ៣២ឆ្នាំ​ ​ស្នាក់​នៅ​សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ ។​ ក្រោយ​ពេល​កើត​​ហេតុអ្នក​បើក​ម៉ូតូ​​បាន​សង​សំណង​ទៅ​អ្នក​រុញរទេះ​១៥.០០០រៀល ​ ៕
ទិដ្ឋភាពនៅកន្លែងកើតហេតុ

ជម្លោះ​រឿង​គោ​ស៊ី​ដំណាំ ក្មួយ​វាយ​ម្តាយ​មីង ប្អូន​កាប់​បង បង​ថ្លៃ​វាយ​ប្អូន​ថ្លៃ​ជាប់​ឃុំ​2​នាក់

ថ្ងៃព្រហស្បត្ត៏ ទី១៤ ខែមីនា ឆ្នាំ២០១៣ ម៉ោង ០៧:២០

ខេត្ត​ស្វាយ​រៀង ​៖ ​រឿង​រ៉ាវ​ហួស​ចិត្ត​​មួយ​បាន​កើត​ឡើង​ ដោយ​សារ​តែ​គ្មា​ន​ការ​​​យល់​អធ្យា​ស្រ័យ​គ្នា​​បណ្តាល​ឱ្យ​​មីង​និង​ក្មួយ​ វាយ​តប់​គ្នា​​ដោយ​ចោទថា ​ក្មួយ​ស្រី​ចង​គោ​​បន្លាយ​​ខ្សែ​ឱ្យ​ស៊ី​ដំណាំ​ម្តាយមីង ​។ ​ការផ្ទុះ​ជម្លោះ​វាយ​តប់​និង​កាប់​គ្នា​នេះ​ គឺ​បាន​កើត​ឡើង​ខណៈ​​ក្មួយ​ស្រី​វាយ​ម្តាយ​មីង​​ ពេល​នោះ​កូន​ឃើញ​បង​ស្រី​ជីដូន​មួយ​វា​យ​​ម្តាយ​​ក៏ទាញ​បាន​កាំបិត​​បុ័ង​តោ ​​កាប់​បងស្រី​​៣​កាំបិត​ចំក្បាល​​ផុង​លលាដ៍​ ។​​ ចំណែក​​បុរស​ជា​ប្តី​ឃើញ​ប្អូន​​ថ្លៃ​កាប់​ក្បាល​ប្រពន្ធ​ ក៏​យក​​ព្រនង់​​ទៅ​វាយ​​​ប្អូន​ថ្លៃ​ចំក​​និងក្បាល​សន្លប់​ស្តូក​ ។
​មន្ត្រី​​សមត្ថកិច្ច​​​​ប្រាប់​ឱ្យ​ដឹងថា ​​ករណី​នេះ​​​បានកើតឡើង​កាលពី​ថ្ងៃទី​១១ មីនា ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ​នៅ​ភូមិ​ជ្រៃ​ធំ​​ សង្កាត់​ព្រៃ​អង្គញ់ ​​ក្រុ​ង​បាវិត ។ ​​ពាក់​ព័ន្ធ​​​នឹង​ករណី​ខាង​លើ​​​លោក​វរ​សេនីយ៍​​ត្រី​កែវ ​សុថា ​នាយ​រង​​ការិ​យា​ល័យ​​នគរបាល​​​​​​ព្រហ្ម​ទណ្ឌ​កម្រិត​​ស្រាល​​​​​​​​​​​​​ ​​ខេត្ត​​​​​​ឱ្យ​ដឹង​ថា ​មុន​ពេល​កើត​ហេតុ​ស្ត្រី​ឈ្មោះ​ជុំ ចន្ថា អាយុ​៤៧ឆ្នាំ ​បាន​​យក​គោ​ទៅ​ចង​ឱ្យ​ស៊ី​ស្មៅ​នៅ​ក្បែរ​ផ្ទះ​ម្តាយ​មីង​ឈ្មោះសំ ​សាវី ​អាយុ​៥០​ឆ្នាំ ​ដែល​​មាន​ផ្ទះ​ក្បែរ​គ្នា​ ​ប៉ុន្តែ​​ដោយ​សារ​ចងគោ​បន្លាយ​​​ខ្សែ​​​​​​បណ្តាល​ឱ្យ​គោ​ទៅ​ស៊ី​​ដំណាំ​​​ របស់​ម្តាយ​មីង​ ។ ពេល​នោះ​​ម្តាយ​មីង​ឈ្មោះសំ​ សាវី ​ក៏ស្រាយ​​ចំណង​​ខ្សែ​លែង​​ ធ្វើ​ឱ្យ​​​​​​ក្មួយ​​ស្រី​​ខឹង​ក៏​ផ្ទុះ​​​ជា​​ជម្លោះ​រវាង​ម្តាយ​មីង​និង​ ក្មួយ​ស្រី​​។ ​
ដោយ​កំហឹង​ ក្មួយ​ស្រី​​រូប​នេះ​​​​បាន​​យក​ព្រនង់​​ប៉ុន​ក​ដៃ​វាយ​ទៅ​លើ​ម្តាយ​មីង​ចំ​ ក្បាល​​២​ព្រនង់ ​​បណ្តាល​ឱ្យ​​បែក​​​ដួល​សន្លប់​នៅ​នឹង​កន្លែង​​ ស្រប​ពេល​នោះ​កូន​ប្រុស​ស្ត្រីរង​គ្រោះ​​ឈ្មោះ​ភុន សីហា ​​​អាយុ​៣៣​ឆ្នាំ ​​​​ឃើញ​​បង​ស្រី​ជីដូន​មួយ​វាយ​ម្តាយ​​ខ្លួន​ ក៏​ទាញ​បាន​កាំបិត​ប័ុង​តោ​​ស្ទុះ​ទៅ​កាប់​​​ឈ្មោះ​ជុំ ចន្ថា ​ចំនួន​៣​កាំបិត​គឺ​២​កាំបិត​ចំក្បាល​ពី​លើ​ និង​មួយ​កាំបិត​ចំ​ចិញ្ចើម​រង​របួសធ្ងន់​ហូរ​ឈាម​ស្រោច​​ពេញ​​ផ្ទៃ​មុខ ។ ស្រប​ពេលនោះ​​បុរស​ជាប្តី​ស្ត្រី​រង​គ្រោះ​ឈ្មោះ​កែវ ​នី ​​អាយុ​៥០​ឆ្នាំ ​​ពេល​ឃើញ​​ប្អូន​ថ្លៃ​កាប់​ប្រពន្ធ​​ខ្លួន​ ក៏​​ទាញ​បាន​​ព្រនង​់​​ប៉ុន​ក​ដៃ​ស្ទុះ​ទៅ​វាយ​​​​​​ប្អូន​ថ្លៃ​ឈ្មោះ​​ភុន សីហា ​២​​​-៣​ព្រនង់​​ចំក ​និងចំ​ក្បាល​ដួល​សន្លប់​នៅនឹង​កន្លែង​ ។ ​
ក្រោយ​កើត​ហេតុ​​​ស្ត្រី​២​នាក់​​​ម្តាយ​​មីង​និង​ ក្មួយ​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​កាន់​​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ ប្រតិ​បត្តិ​​ជីភូ​ដើម្បីសង្គ្រោះ​ ។ ចំណែក​បុរស​២​នាក់​​គឺ​បង​ថ្លៃ​និងប្អូន​ថ្លៃ​​ ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​​បញ្ជូន​មក​ស្នងការ​ដា្ឋន​នគរ​​បាល​ខេត្ត ​រួច​ក​សាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ចាត់​ការ​តាម​ច្បាប់ ។​ បុរស​ទាំ​ង​ពីរ​​​នាក់ ​​ត្រូវ​បានសាលា​ដំបូង​ខេត្ត​​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​ នៅ​ថ្ងៃ​ទី​១៣ មីនា ​​គឺ​ឈ្មោះ​ភុន​​ សីហា ​និង​ឈ្មោះ​កែវ ​នី ​រី​ឯស្ត្រី​​ឈ្មោះ​​ជុំ​ ចន្ថា ​ដែល​រង​របួស​ធ្ងន់​ក៏​ត្រូវ​ព្រះរាជ​អាជ្ញា​ធ្វើ​ការ​ចោទ​ប្រកាន់​​​ដែរ​ តែ​​​​ឱ្យ​នៅ​ក្រៅ​ឃុំ​​ព្រោះ​​មាន​របួស​​ធ្ងន់​​កំពុងព្យា​បាល​ ។ ​
អ្នក​ស្រុក​មាន​ការ​ហួស​ចិត្ត​ចំពោះ​ម្តាយ​មីង​ដែល​ គ្រាន់​តែ​​គោ​ស៊ី​ដំណាំ​​បន្តិច​បន្តួច​ក៏​ឈាន​ដល់​​ការ​វាយ​និងកាប់​គ្នា​ ​​​​រហូត​​​រងរបួស​ធ្ងន់​​​​​​២​នាក់​ដេក​ពេទ្យ​​ និង​ពីរនាក់​ជាប់​ពន្ធ​នាគារ​ ។ ​ពាក្យ​ចាស់​​លោក​បាន​ណែនាំថា ​ខឹង​ខុស ​ខឹង​ខូច ​ខឹង​ខាត ​ដូច​ករណី​ខាង​លើ​ដោយ​​ខ្វះ​ការ​យល់​​អធ្យា​ស្រ័យ​គ្នាទៅ​វិញ​ទៅ​មក​ ទើប​សាច់​​​ឈាម​ឯង​បង្ហូរឈាម​គ្នា​បែប​នេះ ៕
 ជនជាប់ចោទ