សូមស្វាគមន៍ ការចូលមកកាន់ គេហទំព័រ ប្លុករបស់ខ្ញុំ នៃសាលាបច្ចេកទេស ដុន បូស្កូ
Flag Counter

ការប្រារព្ធពិធីបុណ្យលោកឪពុកបូស្កុ

ពិធីបុណ្យលោកឪពុកបូស្កូ គឺជាពិធីបុណ្យដ៏អស្ចារ្យមួយ។

រូបភាពលោកឪពុកសំណាង ចែកសញ្ញាប័ត្រដល់សិស្ស

ធើ្វសិក្ខាសាលាស្ដីអំពី " វិជ្ជាជីវៈអ្នកសារព័ត៌មាន "។

សណ្ឋារគា នៃសាលា បច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហនុ

ស្រស់ស្អាតគួរអោយចង់ទស្សនានិងគយគន់។

លោកគ្រូ និងសិស្សានុសិស្ស

នៃសាលាបច្ចេកទេស ដុន បូស្កូ។

Wednesday, June 12, 2013

សម្រេចផ្តន្ទាទោសនិស្សិតពេទ្យ ដាក់ពន្ធនាគារ៣ឆ្នាំ និងពិន័យថវិកាចំនួន៦លានរៀល

រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោស និស្សិតពេទ្យបើករថយន្តបុក ក្មេង៣នាក់ស្លាប់ និងរបួស៦នាក់នៅមុខក្រសួងមហា ផ្ទៃដាក់ពន្ធនាគារ៣ឆ្នាំ អនុវត្តន៍ក្នុងពន្ធនាគារ ៣ខែ១៥ថ្ងៃ សល់ប៉ុន្មានព្យួរ និងពិន័យថវិកាចូលរដ្ឋចំនួន៦លានរៀល បន្ទាប់ពីប្រកាសសាលក្រម កាលពីវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃទី១២ មិថុនានេះ ។ គួរបញ្ជាក់ថាសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំ ជម្រះជាសាធារណៈកាលពីរសៀលថ្ងៃទី៦ មិថុនា កន្លងមក បន្ទាប់ពីចៅក្រមស៊ើប សួរបិទការស៊ើបអង្កេត ។ អង្គសវនាការបានធ្វើឡើង ចំពោះមុខជនត្រូវចោទ និងមេធាវីការពារក្តី ។ ជនត្រូវចោទឈ្មោះ គាម ពិសិដ្ឋណារីតា អាយុ២៣ឆ្នាំ និស្សិតឆ្នាំទី៦ នៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ និងសុខាភិបាល មានអាសយដ្ឋាននៅក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនត្រូវចោទឈ្មោះ គាម ពិសិដ្ឋណារីតា ត្រូវបានតំណាងអយ្យការ សាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទបើកបរបង្កឱ្យមានគ្រោះថ្នាក់ស្លាប់ និងរបួសដល់អ្នកដទៃ ដោយអចេតនាប្រព្រឹត្តនៅ លើដងមហាវិថីព្រះនរោត្តមមុខ ក្រសួងមហាផ្ទៃ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលាល្ងាចថ្ងៃទី១ មីនា ។ ហេតុការណ៍ បុករះគួរឱ្យរន្ធត់នោះបានបង្កឱ្យការភ្ញាក់ផ្អើល យ៉ាងខ្លាំងសម្រាប់សាធារណជនទូទៅ ពិសេសការស្លាប់របស់កុមារ ប្រុស-ស្រី៣នាក់ និងរបួស៦នាក់ផ្សេងទៀត ។ ការបុករះនោះ គឺបណ្តាលមកពីការស្លន់ស្លោ របស់និស្សិតស្រីវ័យក្មេង ដែលបើករថយន្តនោះក៏បណ្តាលឱ្យ បុករះនៅតាមដងផ្លូវដែល មានចរាចរណ៍យា៉ងមមាញឹក ។ ជនត្រូវចោទឈ្មោះ គាម ពិសិដ្ឋណារីតា អាយុ២៣ឆ្នាំ ជាកូនស្រីរបស់លោក គាម ពិសិដ្ឋ អនុប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល ។
 ផ្ដល់សិទ្ធិដោយ​ កោះសន្ដិភាព

Monday, June 10, 2013

ស្រវឹងស្រា ជិះម៉ូតូលឿន ជ្រុលបុក អ្នកសុំទាន ដើរឆ្លងផ្លូវ បណ្តាលឲ្យ រងរបួសធ្ងន់ ពីរនាក់


ភ្នំពេញ៖ អ្នកសុំទានម្នាក់ រងរបួសធ្ងន់ធ្ងរ ខណៈបុរសម្នាក់ ជិះម៉ូតូទាំងស្រវឹងស្រា បើកបុកពេញទំហឹង កាលពីវេលាម៉ោង ២១ នឹង ៣០ នាទីយប់ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០១៣ តាមបណ្តោយផ្លូវលេខ ២៧១ ច្រមុះជ្រូកក្បាលថ្នល់ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
សាក្សីដែលបាន ឃើញហេតុការណ៍ខាងលើនេះ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ វ័យជាង ៣០ ឆ្នាំ បានជិះម៉ូតូ មួយគ្រឿង ម៉ាកសេ ១២៥ ស៊េរី២០១២ ពាក់លេខភ្នំពេញ 1AY-0938 ធ្វើដំណើរ តាមបណ្តោយផ្លូវលេខ ២៧១ ដោយបានបើកបរ ក្នុងល្បឿនយ៉ាងលឿន ពីកើតទៅលិច លុះបើកដល់ចំណុចកើតហេតុ មានបុរសម្នាក់ទៀត ដែលជាអ្នកសុំទាន បានដើរឆ្លងកាត់ផ្លូវ ២៧១ ក៏ត្រូវម៉ូតូសេ ១២៥ បើកបុកពេញទំហឹង តែម្តង បណ្តាលឲ្យម្ចាស់ម៉ូតូ សេ ១២៥ និងបុរស ដែលដើរឆ្លងផ្លូវ ត្រូវរងរបួសធ្ងន់ធ្ងរទាំងពីរនាក់ ចំណែកម៉ូតូត្រូវ រងការខូចខាតស្ទើរទាំងស្រុង ។
បន្ទាប់ពីកើតហេតុ ម៉ូតូត្រូវបានសមត្ថកិច្ច នគរបាលចរាចរ ខណ្ឌចំការមន ចុះមកអន្តរាគមន៍ ធ្វើការវាស់វែង អូសយកទៅរក្សា ទុក នៅអធិការដ្ឋាន នគរបាលខណ្ឌ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ។ ចំណែកអ្នករងរបួស ត្រូវរថយន្តសាមុយមកដឹក យកទៅសង្គ្រោះ នៅមន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត ( ហៅរុស្ស៊ី) ភ្លាមៗតែម្តង ៕



ដោយ ៖ ដើមអម្ពិល
ផ្តល់សិទ្ធដោយ ដើមអម្ពិល

អស់ព្រហ្មចារីយ៍ ព្រោះតែទៅខ្ចី ឆ្នាំងសាកទូរស័ព្ទ


ភ្នំពេញៈ ក្មេងស្រី ដែលជាអនីតិជនម្នាក់ ត្រូវយុវជនម្នាក់ ចាប់រំលោភ រហូតបានសម្រេច បន្ទាប់ពីនាង បានទៅសួរ នាំជនសង្ស័យ ក្នុងគោលបំណងខ្ចីឆ្នាំសាកទូស័ព្ទ យកមកសាកទូរស័ព្ទរបស់នាង ប៉ុន្តែ គ្រាន់តែជនសង្ស័យបង្ហើប ទ្វារ រួចក៏ទាញដៃនាង ចូលទៅក្នុងបន្ទប់ ធ្វើសកម្មភាពរំលោភ រហូតបានសម្រេចតែម្តងទៅ ។
ហេតុការណ៍នេះ កើតឡើងកាលពីព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៣ ស្ថិតនៅក្នុងផ្ទះជួល របស់ជនសង្ស័យ ភូមិជ្រៃ កោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ នគរបាលបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហួ លឹប អាយុ ២៣ ឆ្នាំ មានមុខរបរ ជាកម្មរោងចក្រ ស្នាក់នៅភូមិ សង្កាត់កើតហេតុ ចំណែកឯនារីរងគ្រោះអាយុ ១៥ឆ្នាំ ស្នាក់នៅក្បែរបន្ទប់របស់ជនសង្ស័យដែរ ។
ប្រភពបានបន្តទៀតថា កាលពីយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៣ នារីរងគ្រោះ បានទៅសួរជនរងគ្រោះ ដើម្បីខ្ចីឆ្នាំង សាកទូរស័ព្ទ យកមកសាកទូរស័ព្ទរបស់នាង ភ្លាមៗនោះ ជនសង្ស័យក៏បានបើកទ្វារបន្ទប់របស់គេ រួចហើយចាប់ ដៃនាងអូសចូលទៅក្នុងបន្ទប់ ខ្ទាស់គន្លឹះខាងក្នុងជាប់ រួចហើយធ្វើសកម្មភាព រំលោភរហូតបានសម្រេចតែម្តងទៅ ដោយម្តាយមីងរបស់នារីរងគ្រោះឈ្មោះ ទេព សុធារ៉ា បាត់នារីរងគ្រោះយូរពេក ក៏តាមរកនាងដឹងថា នាងទៅខ្ចី ឆ្នាំងសាកទូរស័ព្ទ របស់ជនសង្ស័យ ហើយក៏ច្រានទ្វារបន្ទប់ ស្រាប់តែឃើញក្មួយគាត់ និងជនសង្ស័យ នៅក្នុង បន្ទប់ជាមួយគ្នា ដោយស្លៀកខោអាវខុសត្រូវនៅឡើយ ហើយបានហៅនាង មកសួរនាំនាងប្រាប់ថា ជនសង្ស័យ រំលោភនាងបានសម្រេចម្តង ។
ចំណែកឯជនសង្ស័យ ក៏មិនបានគេចខ្លួនទៅណា រហូតដល់ព្រឹកឡើង ក្រុមគ្រួសារនារីរងគ្រោះ ឃាត់ខ្លួននាំយក ប្រគល់ឲ្យនគរបាល ចាត់ការទៅតាមផ្លូវច្បាប់ ៕

ដោយ ៖ ដើមអម្ពិល
ផ្តល់សិទ្ធដោយ ដើមអម្ពិល

Saturday, June 8, 2013

ការដឹកជញ្ជូនឈើប្រណីតនៅតែគគ្រឹកគគ្រេង មន្ត្រីខិលខូចមួយចំនួនសប្បាយយកលុយពីពួកឈ្មួញ


ខេត្តរតនគិរី ៖ រថយន្តតូចធំ បានសម្រុកដឹកជញ្ជូនឈើប្រណីត ចេញពីតាមបណ្តាស្រុក មួយចំនួនក្នុងខេត្តរតនគិរី ឆ្ពោះទៅប្រទេសវៀតណាមតាមច្រកទ្វារ អន្តរជាតិអូរយ៉ាដាវ និងច្រករបៀងមួយចំនួនទៀត ដូចជាច្រកភ្នំក្រហម ឃុំប៉កញ៉ៃ ច្រកផ្លូវទឹកភូមិភិះ និងច្រករបៀង នៅខាងក្រោយកាស៊ីណូ មានចម្ងាយប្រហែល៣០០ម៉ែត្រ ពីច្រកទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងគគ្រឹកគគ្រេង ។ ច្រកទាំងនោះមានប៉ូលិសអន្តោប្រវេសន៍ និងគយប្រចាំការដែរ  ប៉ុន្តែបទល្មើសនាំឈើចេញនៅតែដំណើរការ ។
តាមព័ត៌មានបានឱ្យដឹងថា ចំពោះការដឹកជញ្ជូនឈើប្រណីតនោះ ធ្វើឡើងនៅលើដងផ្លូវជាតិលេខ៧៨A ដោយបានឆ្លងកាត់ប៉ុស្តិ៍នគរបាលជាច្រើនកន្លែង ដែលតាមសេចក្តីរាយការណ៍បានបង្ហើបឱ្យដឹងថា រថយន្តដែលដឹកជញ្ជូនឈើប្រណីតលើផ្លូវជាតិលេខ៧៨Aនេះ មានច្រើនប្រភេទដូចជារថយន្តកាមរី ឡង់គ្រីស្ស័រ និងរថយន្តតូយ៉ូតាមួយបាំងកន្លះជាដើម ។ បើតាមផ្លូវទឹកនៅក្នុងដងទន្លេសេសាន ចេញពីកោះពាក់ ភូមិបាដល មានទូកធំៗដែលនៅពេលយប់ក្រុមទូកទាំងនោះចូលតាមច្រករបៀងភូមិ ភិះ ។ ទោះជាបែបណាពុំមានរថយន្ត ឬទូកណាមួយគេចផុតពីសមត្ថកិច្ចបានឡើយ បើហា៊នតែបើករត់ប្រាកដជាត្រូវរងការប្រដេញតាមក្របួចយកស្នា ដៃមិនខាន ។
ជាក់ស្តែងដូចនៅល្ងាចថ្ងៃទី៥ មិថុនា មានរថយន្តឡង់គ្រីស្ស័រមួយគ្រឿងរបស់ឈ្មួញម្នាក់បានដឹកឈើ ប្រណីតពេញ ដែលធ្លាប់បង់លុយ ប៉ុន្តែពេលនេះភ្លេចសែនឱ្យ ក៏ត្រូវរថយន្តកាមរីគូទស្វិត ពណ៌ត្រេអីុ ពាក់ស្លាកលេខខេមរភូមិន្ទ២-៦១០២ របស់យោធាវរៈការពារព្រំដែន ដេញតាមស្ទាក់រហូតដល់ច្រកទ្វារអន្តរជាតិអូរយា៉ដាវ ហើយបានឈប់និយាយគ្នាមួយសន្ទុះទំនងជាត្រូវដងត្រូវផ្លែ ទើបអនុញ្ញាតឱ្យបន្តដំណើរ ៕


បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព

គោ​យន្ត​បុក​ជាមួយ​ម៉ូតូ​ស្លាប់​ឪពុក​ក្មេករបួស​ធ្ងន់​កូន​ប្រសា


ខេត្តកំពង់ឆ្នាំង ៖ បុរសចំណាស់ម្នាក់បានស្លាប់ ខណៈដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ និងបុរសជាកូនប្រសា បានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍មួយ ដែលកើតឡើង កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី៦ មិថុនា នៅចំណុចផ្លូវក្រួសក្រហមបែកជា៣ ស្ថិតក្នុងភូមិសាលាឃុំ ឃុំពពេល ស្រុកបរិបូរណ៍ ។
សាក្សីនិយាយថា បុរសរងគ្រោះជាឪពុកក្មេកឈ្មោះយិន ហន អាយុ៧៣ឆ្នាំ ចំណែកកូនប្រសាឈ្មោះប៉េង ជា អាយុ៣៩ឆ្នាំ ពួកគេមានលំនៅភូមិក្រាំងខ្មែរ ឃុំសាលាឃុំ ។ ប្រភពដដែលបានបន្តថា មុនពេលកើតហេតុបុរសជាឪពុកក្មេក និងកូនប្រសាបានជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហមគ្មានស្លាកលេខពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុជាផ្លូវបំបែកជា៣ ស្រាប់តែមានគោយន្តកន្ត្រៃមួយគ្រឿង បើកយ៉ាងលឿនក្នុងទិសដៅបញ្ច្រាសគ្នា ជ្រុលបុកជាមួយម៉ូតូយ៉ាងពេញទំហឹង បណ្តាលឱ្យបុរសទាំងពីរនាក់រងរបួសជាទម្ងន់ ត្រូវដឹកទៅមណ្ឌលសុខភាពស្រុកបរិបូរណ៍ ប៉ុន្តែដោយសារបុរសជាឪពុកក្មេករបួសធ្ងន់ធ្ងរពេក ក៏ដឹកបន្តទៅមន្ទីរពេទ្យខេត្ត ប៉ុន្តែបានស្លាប់នៅតាមផ្លូវ ចំណែកកូនប្រសារងរបួសក្បាលដេរ៩ថ្នេរ។
អ្នកបើកបរគោយន្តកន្ត្រៃឈ្មោះហៀង ស៊ុនហេង អាយុ១៧ឆ្នាំ មានលំនៅភូមិស្ទឹងថ្មី ឃុំអញ្ចាញរូង ស្រុកបរិបូរណ៍ ត្រូវសមត្ថកិច្ចនាំទៅកាន់អធិការដ្ឋាន រួមជាមួយគោយន្តកន្ត្រៃ និងម៉ូតូ ដើម្បីដោះស្រាយតាមនីតិវិធី ៕



បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព

Monday, June 3, 2013

ស្ដ្រីម្នាក់ កុមារម្នាក់ ត្រូវរន្ទះបាញ់ស្លាប់ ខណៈ កំពុងធ្វើចំការ នៅស្រុកថៃ

បន្ទាយមានជ័យៈ លោក សូរ ចាន់ណារី មេបញ្ជាការនគរបាល វរការពារព្រំដែនគោកលេខ៩១១ បានឲ្យ អ្នកសារពត៌មាន ដឹងនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៣ នេះថា ស្ត្រីខ្មែរម្នាក់ ដែលត្រូវរន្ទះបាញ់ស្លាប់ នៅលើដីថៃ មានឈ្មោះ ម៉ន សារឿន អាយុ២១ឆ្នាំ មានស្រុកកំណើត នៅភូមិល្បើក ឃុំក្តីរន្ធ ស្រុកពួក ខេត្តសៀមរាប បានស្លាប់ ដោយរន្ទះបាញ់កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៣ វេលាម៉ោង៤រសៀល នៅភូមិណងគាង ឃុំបារ៉ៃ ស្រុកអារញ្ញ័ ខេត្តស្រះកែវ ។

កុមាររងគ្រោះម្នាក់ទៀតមានឈ្មោះ នុត ណាន អាយុ៥ឆ្នាំ រស់នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក៏ស្លាប់ដោយសាររន្ទះបាញ់ ដែរ។ ក្រោយកើតហេតុ សពកុមាររូបនេះត្រូវបានឱពុកម្តាយ បូជាយកតែធាតុមកធ្វើបុណ្យនៅស្រុកកំណើត។

លោក សូរ ចាន់ណារី បានបញ្ជាក់ថាចំពោះសពស្ត្រីរងគ្រោះ ម៉ន សារឿន ត្រូវបានអាជ្ញាធរថៃ បញ្ជូនមកកម្ពុជា នឹងបានរក្សារទុកនោះ វត្តព្រៃគប់ដើម្បីរង់ចាំ សាច់ញាតិមកទទួលយកទៅធ្វើ បុណ្យនៅស្រុកកំណើត៕

ដោយៈ ដើមអម្ពិល
ផ្តល់សិទ្ធដោយ ដើមអម្ពិល

Sunday, June 2, 2013

ក្មេងស្រីម្នាក់ ប្តឹងក្រុមហ៊ុនអាកាសចរណ៍ បណ្តោយឲ្យបុរសម្នាក់ សំរេចតណ្ហាខ្លួនឯង លើយន្តហោះ

ប្រភពព័ត៌មាន បរទេស បានឲ្យដឹងថា ក្មេងស្រីជំទង់ម្នាក់ មកពីរដ្ឋ កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កំពុងតែធ្វើការប្តឹង ក្រុមហ៊ុនអាកាសចរណ៍ United Airlines ព្រោះតែមិនអាច ធ្វើអី្វបាន ក្នុងការទប់ស្កាត់ លើបុរសម្នាក់ ដែលបាន ធ្វើការសំរេចតណ្ហាខ្លួនឯង នៅលើយន្តហោះ ដែលនាងធ្វើដំណើរ។
នាងមានឈ្មោះ Monica Amestoy អាយុ ១៨ឆ្នាំ បានប្រាប់ឲ្យដឹងថា នាងបានចាប់អារម្មណ៍ ឃើញថា មានបុរសម្នាក់ បានកំពុងតែធ្វើសកម្មភាព មិនសមរម្យ ដោយរូបគេ កំពុងតែសំរេចតណ្ហាខ្លួនឯង។ ក្រោយពីឃើញដូចនេះ នាងបានប្រាប់ដល់ បុគ្គលិកបំរើលើ យន្តហោះ អោយបឈ្ឈប់សកម្មភាព របស់បុរសរូបនោះ ប៉ុន្តែ ទោះប្រាប់ហើយយ៉ាងណា នៅពេលដែល បុគ្គលិកបំរើ ចាកចេញផុតទៅ បុរសនោះ នៅតែបន្តសកម្មភាព របស់ខ្លួនដដែល ហើយថែមទាំង បង្ហាញអោយឃើញ ប្រដាប់ភេទ របស់ខ្លួន ទៀតផង។
យ៉ាងណាមិញ នាងបានប្រាប់ដល់ បុគ្គលិកបំរើលើយន្តហោះ ជាថ្មីម្តងទៀត ប៉ុន្តែ ពួកគេ បានប្រាប់មកនាងវិញថា ពួកគេមិនមានលទ្ធភាព អាចធ្វើអី្វបាន នៅក្នុងរឿងនេះទៅវិញ។ លើសពីនេះ នាងថែមទាំងមិនអាច ផ្លាស់ប្តូរកន្លែងអង្គុយបានទៀត ព្រោះតែ ពេញ អស់ទៅហើយ។ ទោះជាយ៉ាងណា ក្រោយពីឪពុករបស់នាង បានដឹងរឿងនេះ គាត់ក៏បាន រាយការណ៍ដល់ប៉ូលីស តែម្តង។
តើប្រិយមិត្តយល់យ៉ាងណាដែរ?
មានប្រភពមកពី khmerload.com

Saturday, June 1, 2013

ក្បាលរបស់បុរសម្នាក់ អណ្ដែតតាមទឹក បន្ទាប់ពីត្រូវក្រពើទឹកប្រៃវាយប្រហារ

ក្រពើមួយក្បាល បានសម្លាប់បុរសម្នាក់ ដែលជាអ្នកនេសាទនៅភាគខាងជើង នៃប្រទេសឥណ្ឌូនេស៊ី ដែលបន្សល់ទុក នូវក្បាលបុរសជាជនរងគ្រោះនេះ អណ្ដែតតាមទឹក ដែលត្រូវបានក្រុមគ្រួសារ និងប៉ូលីសប្រទះឃើញ។
តាមប្រភពព័ត៌មានរបស់ប្រទេសអង់គ្លេស បានឲ្យដឹងថា បុុរសនេះមានឈ្មោះថា Sam Sem Ledo អាយុ ៥៣ឆ្នាំ មានកូន១១នាក់។ នៅថ្ងៃកើតហេតុ បុរសវ័យចំណាស់នេះ បានចេញទៅរកក្ដាម នៅទន្លេ Amabi ក្នុងតំបន់ Kupang នៅលើកោះ Timor ប្រទេសឥណ្ឌូនេស៊ី ប៉ុន្ដែមិនបានត្រលប់មកផ្ទះវិញនោះទេ ដូចនេះក្រុមគ្រួសារក៏ដូចជា ប៉ូលីសក៏ធ្វើការស្វែងរកតែម្ដង។ ជំហានដំបូងក្រុមប៉ូលីស ប្រទះឃើញសំណាញ់ និងស្បែកជើងផ្ទាត់ បន្ទាប់មកក៏ឃើញ ក្បាលរបស់បុរសតែម្ដង ដែលបានអណ្ដែងតាមទឹក។ ប៉ូលីសបានបន្ដថា សម្រាប់ផ្នែកមួយកំណាត់ក្រោម របស់ជនរងគ្រោះដូចជា ពោះវៀន ត្រូវបានប្រទះឃើញនៅក្នុងទឹក។
ទោះជាយ៉ាងណា លោក Slamet បានធ្វើការបញ្ជាក់ថា ជនរងគ្រោះត្រូវបានសម្លាប់ដោយ ក្រពើទឹកប្រៃ ដោយសារតែតំបន់នេះសម្បូរទៅដោយក្រពើ។ មួយវិញទៀត កាលពីឆ្នាំមុន មានមនុស្ស ៥នាក់បាន ស្លាប់ដូចគ្នា នៅក្នុងតំបន់នេះដោយសារតែ ក្រពើទឹកប្រៃនេះ ហើយលោកបានបន្ថែមថា សម្រាប់ប្រជាជនដែលរស់នៅក្នុង តំបន់នេះ គួរតែបន្ថែមការប្រុងប្រយ័ត្ន៕
មានប្រភពមកពីkhmerload.com