សូមស្វាគមន៍ ការចូលមកកាន់ គេហទំព័រ ប្លុករបស់ខ្ញុំ នៃសាលាបច្ចេកទេស ដុន បូស្កូ
Flag Counter

ការប្រារព្ធពិធីបុណ្យលោកឪពុកបូស្កុ

ពិធីបុណ្យលោកឪពុកបូស្កូ គឺជាពិធីបុណ្យដ៏អស្ចារ្យមួយ។

រូបភាពលោកឪពុកសំណាង ចែកសញ្ញាប័ត្រដល់សិស្ស

ធើ្វសិក្ខាសាលាស្ដីអំពី " វិជ្ជាជីវៈអ្នកសារព័ត៌មាន "។

សណ្ឋារគា នៃសាលា បច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហនុ

ស្រស់ស្អាតគួរអោយចង់ទស្សនានិងគយគន់។

លោកគ្រូ និងសិស្សានុសិស្ស

នៃសាលាបច្ចេកទេស ដុន បូស្កូ។

Monday, February 25, 2013

សមាគម​សិស្ស​ចាស់​ដុន​បូ​ស្កូ​កម្ពុជា​​នឹ​ង​រៀបចំ​កិច្ច​ប្រជុំ ដើម្បី​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី

សមាគម​សិស្ស​ចាស់​ដុនបូស្កូ​កម្ពុជា ជាសមាគម​មួយដែល​បង្កើតឡើង​ដោយអតីត​សិស្ស​សាលា​បច្ចេក​ទេស​​ដុន​បូស្កូ​ ទូទាំង​​​ប្រទេស​​កម្ពុជា ក្នុងគោល​បំណងដើម្បី​ជួយយុវជន​កម្ពុជាដែល​​គ្មានលទ្ធភាព​បន្តការ​សិក្សា​នៅ​ តាម​សាកល​​វិទ្យា​ល័យ ឬឧត្តម​សិក្សា​ផ្សេងៗ​​ឱ្យពួកគាត់​បាន​បន្តការ​​សិក្សា​នៅ​ក្នុង​សាលាដុន​ បូស្កូដោយ​គ្មាន​បង់​ប្រាក់ឡើយ។
សមាគមសិស្សចាស់ដុនបូស្កូកម្ពុជានឹងបង្កើតកម្មវិធីជួបជុំជាមួយនឹងសមាជិកសមាជិកានៃសមាគមក៏ដូចជាសិស្សចាស់ទាំងអស់គ្រប់ជំនាន់ដូចដើម្បី​ធ្វើ​ការ​បោះឆ្នោតជ្រើសរើសប្រធានសមាគមថ្មីក្នុងអាណត្តិទី២។ កម្មវិធីជួបជុំនិង​ការបោះ
ឆ្នោតជ្រើសរើសប្រធានរបស់សមាគម​សិស្ស​ ចាស់ដុនបូស្កូកម្ពុជា​នឹង​ត្រូវធ្វើឡើង​នៅព្រឹកថ្ងៃអាទិត្យ ទី៣ មីនា ២០១៣ ខាងមុខនេះ ហើយកម្មវិធីនេះផង​ដែរនឹង​ត្រូវ​ប្រារព្វធ្វើ​ឡើង​នៅ​ក្នុងអាគារពីរ៉ាមីតបិទ​ នៃសាលា​បច្ចេក​ទេសដុនបូស្កូ​ភ្នំពេញ ស្ថិតនៅ​ភូមិជ្រៃ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោម​អធិបតីភាពលោក​ចន វីស័រ អធិការសាលា​បច្ចេក​ទេស​ដុនបូស្កូ ខេត្តព្រះសីហនុ និងជាប្រធានមូលនិធិដុនបូស្កូកម្ពុជា ៕

ទះកំផ្លៀងនាងលក់ស្រាបៀរទារ50$មិនព្រមទារប្ដឹង500$

រាជធានីភ្នំពេញ ៖ បុរស​ជាអ្នក​បើកបរ​រថយន្ត​ម្នាក់​បាន​លង់​ស្នេហ៍​ លួច​ស្រលាញ់​ស្រ្តីជា​អ្នក​លក់​ស្រាបៀរ​នៅ​តាម​ហាង​លក់​សាច់​គោ​អាំង​​​ហើយ​ ដោយ​សារ​តែក្តី​ស្រឡាញ់​​​ងប់​ងល់​​ពេកឃើញ​នាង​ស្និទ្ធស្នាល​ជាមួយ​ប្រុស​ ផ្សេង​​ក៏​កើត​ជា​រឿង​ប្រចណ្ឌ​ខឹង​វាយ​នាង​៣ដៃ​ត្រូវ​ប៉ូលិស​នាំខ្លួន​ ទៅប៉ុស្តិ៍ ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពីវេលា​ម៉ោង​១០​និង​១៥​នាទី​យប់​ថ្ងៃទី២៥​ កុម្ភៈ ​នៅក្នុង​ហាង​​​យី​ហោ​ «រស​ជាតិ​​ថ្មី១៦៨​» ផ្ទះ​​លេខ​២​ ផ្លូវ​លេខ​៣១៣​ សង្កាត់​​បឹង​កក់​ទី២​​ ខណ្ឌ​ទួល​គោក​ ​។​ បុរស​ដែល​ប្រើអំពើ​​ហិង្សា​​នោះឈ្មោះ​យ៉ុន​ ចិន្តា​ ​អាយុ​៤០​ឆ្នាំ​ជា​អ្នក​បើប​ករ​រថយន្ត​​មាន​លំនៅ​ផ្ទះ​លេខ​២៧​ ផ្លូវ​លេខ​១៩៤​ សង្កាត់​ផ្សារ​ដេប៉ូទី១​​ ខណ្ឌ​ទួល​គោក ​។ ចំណែក​ស្ត្រីដែល​ត្រូវ​គេវាយ​ឈ្មោះ​ង៉ែត​ ​ស៊ីផុន អាយុ​២៨​ឆ្នាំ ជា​អ្នក​លក់​ស្រាបៀរ​អង្គរ​មាន​លំ​នៅ​សង្កាត់​ផ្សារ​ដើមថ្កូវ​ ខណ្ឌ​ចំការ​មន​ ។
តាម​ព័ត៌មាន​​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​បុរស​ជា​អ្នក​បើក​បរ​​រួម​ទាំង​មិត្ត​ភក្តិ​ម្នាក់​ទៀត ​បាន​ជិះ​ម៉ូតូ​ម៉ាក​វីវ៉ា ពណ៌​ក្រហម​ស្លាក​លេខ​រដ្ឋ​០៥.១.០១៤២ មួយ​គ្រឿង​បាន​ធ្វើ​ដំណើរ​ទៅ​ផឹក​នៅ​ហាង​លក់​សាច់​គោ​អាំង​យី​ហោ​​ «រស​ជាតិ​ថ្មី​១៦៨»​ ផ្ទះលេខ​២​ ផ្លូវ​លេខ​៣១៣​ ​សង្កាត់​​​បឹង​កក់​ទី២​ ខណ្ឌ​ទួល​គោក​ ហើយ​បាន​ហៅ​ស្ត្រី​លក់​ស្រា​បៀរ​ដែល​ខ្លួន​ស្រលាញ់​ពេញ​ចិត្ត​ឱ្យ​មក​អង្គុយ ​កំដរ​ដៃ​ ព្រោះម្នាក់ៗ​មាន​ដៃ​រស់​រវើក​ដូច​ដៃម៉ឹក ។ នៅ​ពេល​ផឹក​ស្រវឹង​ដោយ​ខឹង​ស្រ្តី​លក់​ស្រា​បៀរ​ទៅ​អង្គុយ​តុ​ផ្សេងៗ​ព្រោះ​ នាង​មាន​ម៉ូយ​ច្រើន​ ​ស្រាប់​តែពេល​ត្រឡប់​មក​វិញ​បុរស​នោះ​បាន​វាយ​ទៅ​លើ​ស្រ្តី​ម្នាក់​​នេះ​​ ចំនួន​៣​ដៃ​បណ្តាល ឱ្យ​ហើម​ភ្នែក ។ បន្ទាប់​ពី​វាយ​ហើយ​នៅ​យប់​នោះ ​ក៏​មាន​ការ​សម្រប​សម្រួល​គ្នា​​ដោយ​ស្ត្រី​នោះបាន​ទារ​ជំងឺ​ចិត្ត​ចំនួន​៥០ ​ដុល្លារ​តែអត់​ប្រាក់ ។ លុះ​ក្រោយ​មក​ក៏​ត្រូវ​មេការ​ស្រ្តីបាន​ហៅ​ប៉ូលិស​ឱ្យ​នាំ​ខ្លួន​អ្នក​ ប្រើអំពើ​ហិង្សា​ទៅ​កាន់​ប៉ុស្តិ៍​នគរ​បាល​រដ្ឋបាល​បឹង​កក់​​ទី២ ។
នៅ​ចំពោះ​មុខ​ស្រ្តី​លក់​ស្រា​បៀរ​​ឈ្មោះយ៉ុន ​ចិន្តា បានឱ្យ​ដឹង​ថា មូល​ហេតុ​ដែល​បាន​វាយ​ទៅ​លើ​នាង​ដោយ​សារ​តែប្រចណ្ឌ​ខឹង​នាង​ស្និទ្ធ​ស្នាល​ ជា​មួយ​ប្រុស​ផ្សេង​ទៀត ។ បុរស​កាច​នេះ​​បាន​និយាយឱ្យ​ដឹង​ទាំង​ស្រវឹង​ថា​ ខ្លួន​បាន​លួច​ស្រលាញ់​ឈ្មោះ​ង៉ែត​ ​ស៊ីផុន ជា​អ្នក​លក់​ស្រា​បៀរ​​រយៈ​ពេល​១​សប្តាហ៍​មកហើយ ។ នៅ​វេលា​ម៉ោង​៦​និង​៣០​ល្ងាច​ថ្ងៃទី​២៤​ កុម្ភៈ ខ្លួន​បាន​អង្គុយ​ផឹក​នៅ​ម្តុំផ្សារ​ដេប៉ូ​ក៏​ត្រូវ​ឈ្មោះ​ង៉ែត ​ស៊ីផុន បាន​ទូរស័ព្ទ​ឱ្យ​មក​ផឹក​នៅ​ហាង​​រស​ជាតិ​ថ្មី១៦៨​​ វិញ ។ នៅ​ពេល​ផឹក​ដោយ​នាង​​បានដើរ​ចុះឡើង​ទៅ​តុផ្សេង​ហើយ​មាន​ភាព​ស្និទ្ធ​ស្នាលជា ​មួយ​ប្រុស​ផ្សេងក៏​កើត​ក្តី​ប្រចណ្ឌ​ក៏​បាន​វាយ​ចំនួន​៣​ដៃតែម្តង ។
នៅ​យប់​នោះ​ពេល​ទៅ​ដល់​ប៉ុស្តិ៍​ស្រ្តីរូប​នោះ​បាន​ ប្រែ​ចិត្ត​វិញ​ដោយ​ទាម​ទារ​ជំងឺ​ចិត្ត​ចំនួន​៥០០​ដុល្លារ ។ ទោះ​បី​ជា​យ៉ាង​ណា​អ្នក​បើក​បរ​រថយន្ត​រូប​នោះ​ពុំ​មាន​ប្រាក់ និង​ម្យ៉ាង​ទៀត​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ស្រវឹង​មិន​អាច​ដោះ​ស្រាយ​បាន​ ទាំង​យប់ ​ត្រូវ​ប៉ូលិស​ឃាត់​ម៉ូតូ​ទុក​បណ្តោះ​​អាសន្នរង់​ចាំ​ចូល​ខ្លួន​មក​ដោះ​ ស្រាយ​នៅពេលព្រឹក​ហើយ​ឱ្យ​ត្រឡប់​ទៅផ្ទះវិញចាំស្វាង​ទើប​អាច​ដោះ​​ស្រាយ​ គ្នា​បាន ។​
ប៉ូលិស​ម្នាក់និយាយថា ​កាល​នាង​ទារ​៥០​ដុល្លារ បើ​ឱ្យ​ពេលនោះ​វា​ចប់​បាត់​ទៅ​ហើយ ។ ពេល​នេះ​នាង​ទារ​៥០០​ដុល្លារ​​ កាន់​តែ​យ៉ាប់​ថែម​ទៀត ៕
ទិដ្ឋភាពនៅកន្លែងកើតហេតុ

Monday, February 18, 2013

ការសិក្សាៈ​ នៅពេលដែល កុមារមើលទូរទស្សន៍ អាចបង្ករ ឲ្យពួកគេប្រព្រឹត្ដអំពើខុសឆ្គង ជាច្រើនទៅថ្ងៃអនាគត

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួរ ចុះផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៣នេះថា តាម​
ការសិក្សា ស្រាវជ្រាវមួយបានគូស បញ្ជាក់ថា ការដែលបណ្តែតបណ្តោយ ឲ្យកុមារមើល ទូរទស្សន៍ ច្រើន អាចបង្កផលប៉ះពាល់អាក្រក់ ដោយបណ្តាល ឲ្យពួកគេប្រព្រឹត្តអំពើ ខុសឆ្គងពីសង្គម នៅ​
ថ្ងៃអនាគត ។
ផ្អែកតាមការសិក្សាថ្មីមួយ ដែលបានបោះពុម្ពផ្សាយដោយទស្សនាវដ្តី (U.S. journal Pediatrics) បាន​
ឲ្យដឹងថា នៅពេលដែលកុមារបានទស្សនាទូរទស្សន៍ជាប្រចាំថ្ងៃ និងច្រើនឡើងៗ ពួកគេ​នឹងអាច​
 មាន អារម្មណ៍រវើរវាយតាមការបង្ហាញអំពីតថ ភាពជាក់ស្តែងជាច្រើន ដែលបង្កឲ្យពួកគេអាច យក​
លំនាំតាម និងឈានទៅរកការប្រព្រឹត្តខុសនៅថ្ងៃណាមួយមិនខានាពេលអនាគតខាងមុខ ។​
ក្នុងមាន​ពាក់ព័ន្ធនឹងការប្រព្រឹត្តបទឧក្រិដ្ឋផ្សេងៗដែលខុសពីច្បាប់ ។ ការសិក្សាទៅ​លើកុមារ​
ប្រមាណ​១ពាន់នាក់ ដែលបានកើតនៅក្នុងប្រទេសណូវែលសេឡង់ គិតក្នុងឆ្នាំ១៩៧២-៧៣បានរក​
ឃើញថា ជារៀងរាល់ចន្លោះ២ឆ្នាំ កុមារដែលមានវ័យ ចន្លោះពី ៥និង១៥ឆ្នាំ ពួកគេ​តែងមើល​
ទូរទស្សន៍​ជារៀងរាល់ថ្ងៃ និងច្រើនដងក្នុងមួយថ្ងៃ ពួកគេក៏ត្រូវបាន រកឃើញថា ភាគច្រើនមា​នជាប់​
ពាក់ព័ន្ធនឹងបទឧក្រិដ្ឋជាច្រើន ហើយក្នុងចំណោមពួកគេទាំង នោះត្រូវ បានដាក់ទោស​នៅពេល​
ដែល​ពួកគេឈានចូលគ្រប់វ័យតាមច្បាប់កំណត់ ។ក្រុមអ្នកស្រាវជ្រាវមួយចំនួនមកពី​
សាកលវិទ្យាល័យ Otago នៅក្នុងប្រទេសណូវែសេឡង់ បានរកឃើញថា អ្នកដែលជាប់ពាក់ព័ន្ធ​នឹង​
បទឧក្រិដ្ឋចំពោះកុមារពេញវ័យបានកើនឡើង៣០ភាគរយ ដោយគិតអំពីថេរវេលា​នៃការមើល​
ទូរទស្សន៍របស់ពួកគេទាំងយប់ទាំងថ្ងៃ ។ ក្រៅពីនេះ ​គេក៏បានរកឃើញទៀតថា មិនត្រឹមតែ
ការមើល ទូរទស្សន៍ច្រើន កុមារអាចប្រឈម មុខនឹងបញ្ហាសុខភាព ដោយពួកគេអាចមាន
អារម្មណ៍  ខុសពីប្រក្រតី នៅពេលដែលពួកគេបាន ប្រឈមនឹង ទិដ្ឋភាពជាក់ស្តែងដែល បង្ហាញ
ឡើង តាមរយៈកញ្ចក់ទូរទស្សន៍ និងសតិអារម្មណ៍ស្មារតី និងផ្លូវចិត្តផងដែរ ៕
www.dap-news.com

Friday, February 15, 2013

នគរបាលខណ្ឌ ដូនពេញ​ ឃាត់ខ្លួនជន សង្ស័យម្នាក់ ជាមួយថាំ្នញៀន១៣កញ្ចប់តូច

ភ្នំពេញ ៖ កម្លាំងនគរបាលផ្នែកយុត្ដិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ កាល ពីវេលា​
ម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៣ បានឃាត់ខ្លួនជន សង្ស័យម្នាក់ ពីបទជួញដូរ​
ថ្នាំញៀនចំនួន ១៣ កញ្ចប់តូច ខណៈដែលជនសង្ស័យរូប នេះ កំពុងស្ថិតនៅមុខរង្គសាលចតុមុខ និង ផ្លូវជាតិលេខ៥ ភូមិទី១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។មន្ដ្រីនគរបាលខណ្ឌដូនពេញ​
 បានឱ្យដឹង ថា ជនសង្ស័យរូបនេះ មានឈ្មោះសាំង វិបុល ភេទប្រុស អាយុ២៧ឆ្នាំ មានមុខរបរ មិនពិតប្រាកដ រស់នៅផ្ទះជួលទល់មុខរង្គចតុ មុខ ។ បើតាមសមត្ថកិច្ច​មុនពេលកើតហេតុ​បន្ទាប់​
ពីទទួលបានព័ត៌មានសម្ងាត់នគរបាល ខណ្ឌដូនពេញ បានចុះទៅកន្លែងកើតហេតុ រួច​ហើយក៏​
ឃាត់ខ្លួនជនសង្ស័យរូបនេះ ដោយប្រទះឃើញថ្នាំញៀនចំនួន១៣កញ្ចប់ តូច នៅក្នុង​ហោប៉ៅខោ​។​ បច្ចុប្បន្នជនសង្ស័យរូបនេះត្រូវបានឃុំ ខ្លួនជាបណ្ដោះអាសន្ន​នៅអធិការដ្ឋាន​
នគរបាលខណ្ឌដូនពេញ​ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
 Photo by DAP-NEWS

អភិបាលខណ្ឌមានជ័យ បន្ដចុះសួរសុខទុក​ និងចែកអំណោយ ដល់ក្រុមយុវជន ស្ម័គ្រចិត្ត នៅខេត្ត​ឧត្តរមានជ័យ

ឧត្តរមានជ័យ៖ អាជ្ញាធរខណ្ឌមានជ័យ ដឹកនាំដោយ លោក គួច ចំរើន និងអភិបាលរងខណ្ឌ ហៀក ចាន់លាង នៅរសៀល ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៣នេះ បានបន្តដំណើរ ចុះសួរសុខទុក្ខ និងចែក​
អំណោយ ដល់ក្រុមយុវជន សម្តេចតេជោ និងក្រុមមន្រ្តីវាល ក្រុមទី១២៦ នៅខេត្តឧត្តរមានជ័យ ដែលកំពុងបំពេញ ការងារ ចុះវាស់វែងដី ជូន ប្រជាពលរដ្ឋ នៅភូមិស្រែល្អ ឃុំបាក់អន្លូង ស្រុកត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ។ លោកអភិបាលខណ្ឌ  គួច ចំរើន  បានផ្តល់ថវិកា
 ចំនួន ៧០០ដុល្លារ សម្រាប់ជីក អណ្តូងទឹកមួយ នៅផ្ទះរបស់ប្រជាពលរដ្ឋ ដែលក្រុមយុវជន ស្នាក់នៅ ទុកប្រើប្រាស់ ប្រយោជន៍រួម ទាំងអស់គ្នា ផងដែរ។ ក្រោយពីចុះសួរ សុខទុក្ខ  និងចែក
អំណោយ ដល់ ក្រុមយុវជនស្ម័គ្រ ចិត្តទី១២៦ រួចមក លោកអភិបាលខណ្ឌ បានបន្ត ទៅសួរសុខទុក្ខ និងចែកអំណោយ ដល់ក្រុម ១០៩ ចុះវាស់វែងដីធ្លី នៅភូមិស្រឡៅស្រង់ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
អំណោយ ដែលត្រូវចែកនោះ រួមមាន ៖ មីយើង ១៥កេសធំ, នំ២កេស, ត្រីខ ១កេស, ភេសជ្ជ:ប៉ូវកម្លាំង ២កេស, សាច់ប៉ាត់ តេ ២០គីឡូក្រាម, សាប៊ូដុសខ្លួន ៧០ដុំ, ទឹកត្រី ៤យួរ, ទឹកស៊ីអ៊ីវ ៤យួរ, ថ្នាំលាបការពារ មូសខាំ ៣៥ដប, ទឹកសុទ្ឋ ១៥០យួរ, ទឹកក្រូច ៥កេស និងសំភារ: ប្រើប្រាស់ ចំនួន១១មុខ ព្រមទាំង ថវិកា ២លានរៀល ផងដែរ។
នៅចំពោះមុខ ក្រុមយុវជន ស្ម័គ្រចិត្តទាំងអស់ លោក គួច ចំរើន បានជំរុញឲ្យ ក្រុមការងារ បន្តអនុវត្តការងារ ចុះវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ រហូតដល់ ចប់ចុងចប់ដើម ហើយឈានទៅ ដល់ការចេញ ប័ណ្ណកម្មសិទ្ធិ ជូនពួកគាត់ ។
លោក គួច ចំរើន បានផ្តាំផ្ញើការ សួរសុខទុក្ខ ពីសំណាក់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកជំទាវ ដែលលោក ទាំងពីរ តែងតែយកចិត្តទុកដាក់ ដល់ក្រុមយុវជនស្ម័គ្រចិត្ត ទាំងអស់ដែលបាន និងកំពុងបំពេញ ការងារ ចុះវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ នៅតាមបណ្តាខេត្ត។
លោកអភិបាលខណ្ឌ បានផ្តាំផ្ញើឲ្យ ក្រុមយុវជនស្ម័គ្រចិត្ត ទាំងអស់ ត្រូវចេះជួយគ្នា ទៅវិញទៅមក ស្របតាមពាក្យ មួយម៉ាត់ ដែលសម្តេចនាយករដ្ឋមន្រ្តី តែងតែមានប្រសាសន៍ថា នៅផ្ទះម្តាយទីទៃ ទៅព្រៃម្តាយ តែមួយ។
Photo by DAP-News
Photo by DAP-News

ជំងឺផ្ដាសាយបក្សី សម្លាប់មនុស្ស កើនដល់​ ២៥នាក់ នៅអូក្លាហួម៉ា, អាមេរិក

ហួស្តុន៖ សេចក្តីរាយការណ៍ពីរដ្ឋអូក្លាហូម៉ា សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៣ បានឲ្យដឹងថា មនុស្ស ២នាក់បន្ថែមទៀត បានស្លាប់ដោយ ជំងឺផ្តាសាយថ្មី ដែលជា ហេតុនាំឲ្យចំនួនមនុស្សស្លាប់ នៅរដូវនេះបានកើនឡើងដល់ ២៥នាក់ហើយ ។ទីភ្នាក់ងារព័ត៌មាន​
ចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ នេះទៀតថា របាយការណ៍អំពីជំងឺផ្តាយ ប្រចាំសប្តាហ៍បានចេញមកហើយ ដោយបង្ហាញឲ្យ ឃើញពីចំនួនអ្នកជំងឺ ដែលទទួលរង​ការវាយ​
ប្រហារ ដោយមេរោគផ្តាសាយថ្មីនោះ មានរហូតដល់ ៨៦២នាក់ ចាប់តាំងពី ខែកញ្ញា ឆ្នាំ ២០១២ មកម្ល៉េះ។ នេះបើតាម ការអះអាងពីនាយកដ្ឋានសុខភាពរដ្ឋ។ គួរបញ្ជាក់ផងដែរថា​ រដូវនៃ​
ជម្ងឺផ្តាយសាយ បានវាយប្រហារអាមេរិក ស្របពេលដែលអាកាស ធាតុកំពុងតែប្រែប្រួល និង ត្រជាក់ខ្លាំងបំផុតនោះ។ របាយការណ៍ចុង ក្រោយបានបង្ហាញថា រដ្ឋចំនួន ៤៨ នៃរដ្ឋទាំងអស់ចំនួន ៥០របស់អាមេរិក បានទទួលរងការវាយប្រហារដោយ ជំងឺផ្តាសាយ៕
www.dap-news.com

អាចម៍ផ្កាយ ធ្លាក់នៅរុស្ស៊ី ប្រជាជន ៥០នាក់ទទួលការព្យាបាលបន្ទាន់

ស៊ិនហួ៖ យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៣ ថា ទូរទស្សន៍រដ្ឋរបស់ប្រទេសរុស្ស៊ី កំពុងតែបង្ហាញនូវការធ្លាក់​របស់អាចម៍ផ្កាយ​ដ៏ធំ​
សម្បើម មួយ មកលើតំបន់ ជែល យ៉ាប៊ីនសេក របស់ប្រទេសរុស្ស៊ី នៅរសៀលថ្ងៃ សុក្រ​​​នេះ​តែ​
ម្តង។ មន្ត្រីក្រសួងមហាផ្ទៃរុស្ស៊ីបានថ្លែងថា មនុស្សប្រមាណជា ៥០នាក់ ត្រូវបានក្រុម​សង្គ្រោះ​
បញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីពិនិត្យ និង ព្យាបាល បន្ទាប់ពីអាចម៍ផ្កាយ​បានឆេះនៅកណ្តាល​
អាកាស នៃតំបន់អ៊ឺរ៉ាល់ស៍ មុននឹងវាធ្លាក់ចុះ បែកចេញជាកម្ទេចកម្ទីរមកលើផ្ទៃដីតែម្តង។
ចំពោះសេចក្តីរាយការណ៍ព័ត៌មានប្រចាំតំបន់នោះ មិនទាន់មានការបញ្ជាក់ពីទំហំនៃអាចម៍ផ្កាយ និង ការខូចខាត ជាទូទៅ ឬ ក៏មានមនុស្សស្លាប់ និង របួសនោះដែរ គ្រាន់តែធ្វើការ​តាមដាន​
រួចបានឲ្យដឹងថា អាចម៍ផ្កាយ នោះបាន ផ្ទុះឆេះ បន្ទាប់ពីវាធ្វើដំណើរមកដល់ស្រទាប់ អាកាស ក្រោមបំផុតនៃផ្ទៃដី។ ដោយឡែកព័ត៌មានដែលស៊ិនហួ​ ទទួលបានឲ្យដឹងថា​បង្អួចកញ្ចក់អាគារ​
 និង លំនៅដ្ឋាននានា ដែលស្ថិតនៅតំ បន់ខាងលើនេះបានផ្ទុះបែក បន្ទាប់ពី​ទទួលរងនូវឥទ្ធិពល​
ពីអាចម៍ ផ្កាយដែលបានធ្លាក់នោះ ដែលបណ្តាលឲ្យ កុមារមួយចំនួនទទួលរងរបួសផងដែរ។
គួរបញ្ជាក់ព័ត៌មានចុងក្រោយថា មិនមាននូវកម្រិតសារធាតុវិទ្យុសកម្មគួរឲ្យព្រួយបារម្ភ ត្រូវបាន​
រកឃើញនោះទេ ហេតុដូច្នេះហើយ បន្ទាប់ពីអាចម៍ផ្កាយធ្លាក់នោះ ក៏នឹងមិនមាន ផលប៉ះពាល់​
ផ្នែកបរិស្ថាន អ្វីធំដុំក្នុងតំបន់នោះ ទេ៕
Photo by DAP-NEWS

អាកាសចរណ៍ អាមេរិចទាំងពីរនឹងបង្កើត ក្រុមហ៊ុនធំជាងគេលើលោក

ប៉េកាំង៖ យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយ នៅថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៣ នេះថា ក្រុមហ៊ុនអាកាស ចរណ៍អាមេរិក (American Airline) និង អាកាសចរណ៍ សហរដ្ឋ (US Airways) បានប្រកាសពីផែន ការ របស់ពួកគេ ក្នុងការរួមបញ្ជូលគ្នា។ បើយើង សម្លឹងមើល ចំពោះទឹកប្រាក់ក្នុងកិច្ចសន្យា ដែលក្រុមហ៊ុន ទាំងពីរ នេះរួមបញ្ចូលគ្នា មានរហូត ដល់ ១១ពាន់លាន ដុល្លារ ហើយចំនួននេះ មានទំហំធំជាងគេបង្អស់ នៅលើពិភព លោក ។
ចំពោះគម្រោងបង្កើតក្រុមហ៊ុនអាកាសចរណ៍យក្សនេះ នឹងមានឈ្មោះជាផ្លូវការណ៍រួមគ្នា ថា ក្រុមហ៊ុន អាកាស ចរណ៍អាមេរិក ។ ទីតាំងរបស់វានឹងស្ថិត នៅតំបន់ ហ្វត វ៉ស ក្នុងរដ្ឋតិចសាស់ និង ដឹកនាំគម្រោង ដោយលោក ឌួក ផាឃឺ នាយកប្រតិបត្តិក្រុមហ៊ុន អាកាសចរណ៍សហរដ្ឋ។
ដោយឡែក លោក ថូម៉ាស់ ហរតុន នាយកប្រតិបត្តិក្រុមហ៊ុន អាកាសចរណ៍អាមេរិក បាន ប្រកាសពីកិច្ចព្រមព្រៀង រវាងក្រុមហ៊ុនទាំងពីរនេះរួចហើយ នៅទីក្រុង ដល្លាស់ នៃរដ្ឋ តិចសាស់។ លោក ថូម៉ាស់ បានលើកឡើងថា “ដោយ យោងទៅលើការរួមបញ្ចូលគ្នានៃ ក្រុមហ៊ុនទាំងពីរនេះ យើងកំពុងតែបង្កើតនូវការដឹកជញ្ជូនលំដាប់លេខ ១នៅ លើសកល លោក។ ជាងនេះទៅទៀត ការរួមបញ្ជូល នឹង ពង្រីកនូវក្រុមហ៊ុនទំាងពីរ ឲ្យមានលទ្ធភាព ផ្តល់នូវតម្លៃ ដល់ម្ចាស់ទាំងឡាយរបស់យើង និង ផលប្រយោជន៍ល្អបំផុតដល់អតិថិជន និង ប្រជាជនរបស់ពួក យើងទាំងអស់ គ្នា។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនអាកាសចរណ៍ថ្មីនេះ បានរំពឹងនឹងទទួលបានប្រាក់ចំណូល ជា មធ្យម ៤០ពាន់លាន ដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ដោយតម្រូវឲ្យមានការហោះហើរប្រចាំថ្ងៃ ចំនួន ៦.៧០០ ជើង ទៅកាន់គោលដៅចំនួន ៣៣៦កន្លែងនៃប្រទេសចំនួន ៥៦ ៕
Photo by DAP-News

Wednesday, February 13, 2013

យប់​ងងឹត​ដៃ​ម្ខាង​កាន់​ចង្កៀង ដៃ​ម្ខាង​កាន់​ដប​សាំង​ចាក់​ម៉ូតូ ដួល​ស្រោច​ខ្លួន​ដូច​ដុត​ទាំង​រស់

  នៅថ្ងៃ ព្រហស្បតិ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៣ ម៉ោង ០៧:៥០
បុរសម្នាក់ត្រូវបានរងរបួសឆេះខ្លួនដោយសារ​ប្រេង​សាំង​រលេះរលួយ​ស្បែក​ តាំង​ពី​ក្បាល​ដល់​ចុង​ជើង​​មើល​ទៅ​គួរ​ឱ្យ​ស្ញើប​ ។ ខណៈ​​ដៃ​ម្ខាង កាន់​ចង្កៀង​ប្រេង​កាត​ ដៃ​ម្ខាង​ទៀត​កាន់​ដប​ប្រេង​សាំង​ ហើយ​ចៃ​ដន្យ​ដើរ​ជំពប់ដួល​ធ្វើ​ឱ្យ​ស្រោច​សាំង​លើ​ខ្លួន​បណ្តាល​ឱ្យ​ភ្លើង​ចង្កៀង​ឆាប​ឆេះឡើង​​ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​១១​ កុម្ភៈ​ នៅ​ភូមិ​ដី​ក្រហម​ ឃុំ​ព្រៃ​រំដេង​ ស្រុក​គិរី​វង់​ ។
ក្រុម​គ្រូពេទ្យ​កំពុង​ជួយ​សង្គ្រោះ​បុរស​រង​គ្រោះ​
បើ​តាម​​ស្ត្រី​ជា​ម្តាយ​ឈ្មោះ​ អួន​ ហ៊ន​ អាយុ​៦៥​ឆ្នាំ​ ឱ្យ​ដឹង​ថា​ គ្រួសារ​គាត់​

កម្មករ​រោងចក្រ​កាត់ដេរ​​យ៉ុងវ៉ា​ នៅ​តាខ្មៅ​ ​កូដកម្ម​​បិទផ្លូវ​​ដោយសារ​ថៅកែ​រត់ចោល​ក្រុមហ៊ុន​

ថ្ងៃអង្គារទី 12 ខែ កុម្ភៈក្រុម​កម្មករ​រោងចក្រ​កាត់ដេរ យ៉ុង​វ៉ា នៅក្រុង​តាខ្មៅ ទី​រួម​ខេត្ត​កណ្តាល បាន​ធ្វើ​កូដកម្ម​តវ៉ា​ដោយ​បិទ​ផ្លូវជាតិ​លេខ​២១ ពី​រង្វង់​មូល​តាខ្មៅ​ទៅ​កាន់​ផ្ទះ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​​តាំង​ក្រសាំង។ កូដកម្ម​បិទ​ផ្លូវ​នោះ​ត្រូវ​បាន​ធ្វើ​ឡើង ចាប់​តាំង​ពី​ព្រឹក​ម៉ោង ៦​និង​៣០​នាទី រហូត​ដល់​ម៉ោង​៣​រសៀល ដោយ​មិន​ទាន់​មាន​ដំណោះស្រាយ​ណា​មួយ​ពី​អាជ្ញាធរ ហើយ​​​ភាគី​ថៅកែ​រោងចក្រ​កាត់ដេរ ក៍​មិន​បាន​ចូល​ខ្លួន​មក​សម្រប​សម្រួល​ឡើយ។​

កម្មករ ​ជាង ៧.០០០ នាក់ នៅ​រោងចក្រ​កាត់ដេរ យ៉ុងវ៉ា​១ និង​យ៉ុងវ៉ា​២ នៅ​តាខ្មៅ ខេត្ត​កណ្តាល បាន​ធ្វើ​កូដកម្ម​ឈរ​​បិទ​ផ្លូវជាតិ​លេខ​២១ ដើម្បី​ជំរុញ​ឲ្យ​អាជ្ញាធរ​ចេញ​មុខ​សម្រប​សម្រួល ដោះស្រាយ​ជាមួយ​នឹង​ថៅកែ​រោងចក្រ​កាត់ដេរ បើក​ប្រាក់ខែ​ដល់​កម្មករ​សម្រាប់​ខែ​មករា ប្រាក់​អតីតភាព​ការងារ​និង​ប្រាក់​អត្ថប្រយោជន៍​ដទៃ​ទៀត។ កូដកម្ម​នោះ មិន​មាន​អំពើ​ហិង្សា វាយ​បង្ក្រាប​ក្រុម​កម្មករ​តវ៉ា​ឡើយ។
តំណាង​កម្មករ​តវ៉ា អ្នកស្រី ចាន់ ដានី បាន​អះអាង​ថា ថៅកែ​ចិន​បាន​រត់​ចោល​រោងចក្រ ចាប់​តាំង​ពី​ខែ​ធ្នូ ឆ្នាំ​២០១២។​ អ្នកស្រី​បន្ត​ថា ក្រុម​កម្មករ​បាន​បំបែក​ការ​ជួបជុំ​តវ៉ា​បិទផ្លូវ កាល​ពី​ម៉ោង ៣​រសៀល ហើយ​នឹង​បន្ត​ជួបជុំ​នៅ​ថ្ងៃ​ស្អែក និង​បន្ត​តវ៉ា​រហូត​ដល់​មាន​ដំណោះស្រាយ។

ចំណែក​លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា C.CAWDU ដែល​បាន​តាម​ឃ្លាំ​មើល​កម្មករ​រោងចក្រ​កាត់ដេរ​តវ៉ា បាន​ឲ្យ​ដឹង​ថា  រោងចក្រ​កាត់ដេរ ​យ៉ុងវ៉ា​ទី​១និង​ទី​២ ត្រូវ​បាន​ក្រសួង​ការងារ​អះអាង​ថា ត្រូវ​បិទទ្វារ​លែង​ដំណើរការ។ ម្យ៉ាងទៀត ក្នុង​ខែ​មករា​កន្លង​មក កម្មករ​មិន​មាន​ការងារ​អ្វី​ធ្វើ​ទេ។ ដូច្នេះ​នៅ​ថ្ងៃ​អង្គារ​នេះ កម្មករ​ទទូច​សុំ​ឲ្យ​អាជ្ញាធរ និង​រាជ​រដ្ឋាភិបាល​មេត្តា​គិតគូរ​ដល់​កម្មករ  ដោះស្រាយ​បើក​ប្រាក់ខែ​និងប្រាក់​អត្ថប្រយោជន៍​នានា​ឲ្យ​ដល់​​កម្មករ​ជាង ៧០០០​នាក់។

មេដឹកនាំ​សហជីព​​លោក អាត់ ធន់ ក៏​បាន​បន្ថែ​មថា ក្រុម​កម្មករ ក៏​បាន​ដាក់​ពាក្យ​បណ្តឹង ទៅ​កាន់​តុលាការ​ខេត្ត​កណ្តាល​ឲ្យ​ចេញ​ដីកា​រក្សា​ការពារ ដើម្បី​កុំ​ឲ្យ​ក្រុមហ៊ុន​ដឹក​សំភារៈ​រោងចក្រ​ចេញ​បាន​ មុន​ពេល​ដោះស្រាយ​ប្រាក់ខែ និង​ប្រាក់​អតីតភាព​ការងារ​របស់​កម្មករ។​
ចំណែក​សហជីព​សេរី​កម្មករ របស់​លោក ជា មុនី នៅ​ថ្ងៃ​១២ កុម្ភៈ​នេះ ក៏​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ជូន​លោក វ៉ាន់ ស៊ូអៀង ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ដើម្បី​ស្នើ​សុំ​ធ្វើ​អន្តរាគមន៍​ឲ្យ​ក្រុមហ៊ុន យ៉ុងវ៉ា បើក​ប្រាក់ខែ​សម្រាប់​ខែ​មករា ឆ្នាំ២០១៣ ឲ្យ​កម្មករ និង​ទូទាត់​ប្រាក់​ផ្សេងៗ​បន្ទាប់​ពី​ការ​បិទ​មិន​ដំណើរការ​រោងចក្រ។

ក្នុង​ដើម​ឆ្នាំ​២០១៣​នេះ មេដឹកនាំ​សហជីព​កម្មករ លោក អាត់ ធន់ កត់​សម្គាល់ថា កូដកម្ម​របស់​កម្មក​រ​​កាត់ដេរ​ហាក់​ដូច​ជា​ផ្ទុះ​ឡើង​ច្រើន​កន្លែង។ រោងចក្រ​កាត់ដេរ​មួយ​ចំនួន ​បាន​បិទ​ទ្វារ ដោយ​មិន​ទូទាត់​ប្រាក់ខែ​ និង​ប្រាក់​អត្ថប្រយោជន៍​នានា ស្រប​តាម​ច្បាប់​ការងារ​ដល់​កម្មករ​ឡើយ។

ក្រុម​កម្មករ​ក៏​បាន​ចុះ​តាម​ផ្លូវ​ធ្វើ​កូដកម្ម​ទាមទារ​​តម្លើង​ប្រាក់ខែ ដែល​សព្វថ្ងៃ​ទទួល​បាន​ត្រឹម​តែ ប្រាក់ខែ​គោល ៦១​ដុល្លារ​ប៉ុណ្ណោះ។​

អំពី​ប្រាក់ខែ​កម្មករ លោក អាត់ ធន់ បាន​ឲ្យ​ដឹង​ថា មេដឹកនាំ​សហជីព​កម្មករ​ធំៗ​ចំនួន​៦ ដែល​ជា​សមាជិក​ក្រុម​ការងារ​ទំនាក់​ទំនង​វិជ្ជាជីវៈ នឹង​ជួប​ប្រជុំ​គ្នា​ពីរ​ថ្ងៃ នៅ​ថ្ងៃ​ទី​១៨​និង​ថ្ងៃ​ទី​១៩​កុម្ភៈ ដើម្បី​កំណត់​ជំហរ​រួម​លើ​ការ​ទាមទារ​ប្រាក់ខែ​អប្បបរមា​ដល់​កម្មករ​កាត់ដេរ មុន​នឹង​លើក​សំណើ​នោះ ដាក់​លើ​តុ​ចរចា​ជាមួយ​ថៅកែ​រោងចក្រ​កាត់ដេរ និង​តំណាង​រាជ​រដ្ឋាភិបាល នៅ​ថ្ងៃ​ទី​២៦ កុម្ភៈ។

លោក អាត់ ធន់ នៅ​តែ​រក្សា​ជំហរ​ទាមទារ​ការ​តម្លើង​​ប្រាក់ខែ​អប្បបរមា​អោយ​ដល់​កម្មករ​ កាត់ដេ​រ ឲ្យ​បាន​​ចំនួន​១៥០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ ដើម្បី​ឲ្យ​កម្មករ​កាត់ដេរ​ជាង​៤​សែន​នាក់ មាន​កម្រិត​ជីវភាព​រស់នៅ​សមរម្យ៕

កម្ពុជាសង្ឃឹងឈ្នះមេដាយមាស10គ្រឿង ក្នុងកីឡាស៊ីហេ្គម2013

កម្ពុជា ត្រៀម​បញ្ជូន​កីឡាករ​ចំនួន ២០​ប្រភេទ​កីឡា ដើម្បី​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម (Sea Games) លើក​ទី២៧ នៅ​ប្រទេស​មីយ៉ាន់ម៉ា (ភូមា) ចាប់​ពី​ថ្ងៃ​ទី១១ ដល់​ថ្ងៃ​ទី២២ ខែ​ធ្នូ ឆ្នាំ​២០១៣។មន្ត្រី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា រំពឹង​ថា​នឹង​អាច​ឈ្នះ​មេដាយ​មាស​ចំនួន ១០​គ្រឿង​ពី​ការ​ប្រកួត​នេះ។

កម្ពុជា កំពុង​ត្រៀម​ហ្វឹកហាត់​កីឡាករ​ជាង ២០​ប្រភេទ ដើម្បី​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី២៧ នៅ​ប្រទេស​មីយ៉ាន់ម៉ា ចុង​ឆ្នាំ​២០១៣។
លោក វ៉ាត់ ចំរើន ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ពុធ ទី៩ ខែ​មករា ថា ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ​នេះ កម្ពុជា អាច​ដណ្ដើម​បាន​មេដាយ​មាស​យ៉ាង​តិច ១០​គ្រឿង​ពី​ការ​ប្រកួត​នេះ។ លោក​ថា ប្រភេទ​កីឡា​ដែល​មាន​សក្ដានុពល​អាច​ឈ្នះ​មេដាយ​មាស មាន​ដូច​ជា​ប្រដាល់ ចំបាប់ តេក្វាន់ដូ វាយ​កូន​បាល់ ប៉េតង់ និង​វ៉ូវីណាម ជាដើម។
លោក វ៉ាត់ ចំរើន៖ «ជា​ការ​កំណត់​យុទ្ធសាស្ត្រ​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក គឺ​បាន​កំណត់​ថា ស៊ីហ្គេម​លើក​ទី២៧ ហ្នឹង ក្នុង​ឆ្នាំ​ហ្នឹង ធ្វើ​យ៉ាង​ណា​ឲ្យ​បាន ១០​មេដាយ​មាស ឬ​ឲ្យ​បាន​ពីរ​ខ្ទង់​ឡើង។ កាល​ស៊ីហ្គេម​លើក​មុន យើង​បាន​មេដាយ​មាស​ចំនួន ៤​ប្រភេទ​កីឡា ប៉ុន្តែ​បើ​រាប់​គ្រឿង​យើង​បាន ៨​គ្រឿង។ ឆ្នាំ​នេះ យើង​កំណត់​ថា ឲ្យ​បាន​មេដាយ​ពី ១០​គ្រឿង​ឡើង​ទៅ»។
មាន​កីឡា​ចំនួន ៣៥​ប្រភេទ បាន​កំណត់​ក្នុង​បញ្ជី​ប្រកួត​បឋម​របស់​ប្រទេស​មីយ៉ាន់ម៉ា ដែល​ត្រូវ​ប្រកួត​នៅ​ថ្ងៃ​ទី​២៨-២៩ ខែ​មករា ឆ្នាំ​២០១៣។
លោក វ៉ាត់ ចំរើន ឲ្យ​ដឹង​ថា ប្រភេទ​កីឡា​ដែល​ត្រូវ​ដាក់​ចូល​ក្នុង​វិញ្ញាសា​ប្រកួត​ស៊ីហ្គេម​ឆ្នាំ​នេះ មិន​ទាន់​ប្រកាស​ផ្លូវ​ការ​មាន​ចំនួន​ប៉ុន្មាន​ប្រភេទ​ឲ្យ​ពិត​ប្រាកដ​ទេ ព្រោះ​រង់ចាំ​កិច្ច​ប្រជុំ​របស់​បណ្ដា​ប្រទេស​អាស៊ាន នៅ​ចុង​ខែ​មករា នេះ។
ក្រុម​កីឡាករ​ជម្រើស​ជាតិ​ដែល​រំពឹង​ថា​មាន​ឈ្មោះ​ចូល​រួម​ប្រកួត​កីឡា​ ស៊ីហ្គេម​លើក​ទី២៧ សុទ្ធ​តែ​មាន​ជំនឿ​ថា ពួក​គេ​អាច​ប្រកួត​ឈ្នះ និង​ដណ្ដើម​បាន​មេដាយ​ជូន​ជាតិ​តែ​រៀងៗ​ខ្លួន។ ពួក​គេ​ឲ្យ​ដឹង​ថា ការ​ផ្តល់​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ពី​រាជ​រដ្ឋាភិបាល និង​វិស័យ​ឯកជន ជា​ដើម​ហេតុ​ជំរុញ​ឲ្យ​ពួក​គេ​ខំ​ហ្វឹកហាត់​ទ្វេដង ដើម្បី​ឈ្នះ​ការ​ប្រកួត​នេះ។ ត្រង់​ចំណុច​នេះ លោក វ៉ាត់ ចំរើន បញ្ជាក់​ថា ប្រាក់​រង្វាន់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ដែល​ទទួល​បាន​ក្រោយ​កីឡាករ​ប្រកួត​ ឈ្នះ​មេដាយ ផ្តល់​ជូន​ដោយ​រាជ​រដ្ឋាភិបាល និង​វិស័យ​កន្លង​មក គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ឲ្យ​ក្រុម​កីឡាករ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ ហ្វឹកហាត់។
លោក វ៉ាត់ ចំរើន៖ «ឆ្នាំ​មុន​កីឡាករ​ទទួល​បាន​មេដាយ​មាស​ជា​ដើម​ហ្នឹង គេ​បាន​ប្រាក់​រង្វាន់​របស់​រាជ​រដ្ឋាភិបាល ប្រាក់​រង្វាន់​សម្ដេច​តេជោ និង​វិស័យ​ឯកជន​សរុប​ចូល​គ្នា។ មាន​កីឡាករ​ម្នាក់​នោះ​ទទួល​បាន​ប្រាក់​រង្វាន់​ជាង ៣​ម៉ឺន​ដុល្លារ​ជាង អាច​ធ្វើ​ឲ្យ​ជីវភាព​កីឡាករ​ដែល​ទទួល​បាន​មេដាយ គឺ​ជា​ការ​ជំរុញ​ទឹក​ចិត្ត​ជា​ខ្លាំង»។
រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ផ្តល់​ប្រាក់​រង្វាន់​ជូន​កីឡាករ​ប្រកួត​ឈ្នះ​កីឡា​ស៊ីហ្គេម​លើក​ទី២៦ នៅ​ប្រទេស​ឥណ្ឌូនេស៊ី ឆ្នាំ​២០១១ មេដាយ​មាស ១​គ្រឿង ទទួល​បាន​ប្រាក់ ២៤​លាន​រៀល ឬ​ស្មើ ៦​ពាន់​ដុល្លារ​សហរដ្ឋ​អាមេរិក។ មេដាយ​ប្រាក់​ចំនួន ១៦​លាន​រៀល ឬ​ស្មើ ៤​ពាន់​ដុល្លារ និង​មេដាយ​សំរឹទ្ធិ​ទទួល​បាន ៨​លាន​រៀល ឬ​ស្មើ ២​ពាន់​ដុល្លារ។ ក្រៅ​ពី​នេះ ក៏​នៅ​មាន​ប្រាក់​រង្វាន់​របស់​លោក​នាយក​រដ្ឋមន្ត្រី និង​ពី​វិស័យ​ឯកជន​ក្នុង​មេដាយ ១​គ្រឿងៗ​ទទួល​បាន​ថវិកា​ចាប់​ពី ១​ពាន់​ដុល្លារ ដល់ ៦​ពាន់​ដុល្លារ​ថែម​ទៀត។
មន្ត្រី​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា បាន​ឲ្យ​ដឹង​ថា ឆ្នាំ​នេះ​ការ​ប្រមូល​ផ្ដុំ​កីឡា​ជម្រើស​ជាតិ នឹង​ធ្វើ​ចាប់​ពី​ពាក់​កណ្ដាល​ខែ​មីនា ត​ទៅ និង​បាន​ត្រៀម​កន្លែង​ស្នាក់​នៅ​សម្រាប់​ផ្តល់​ជូន​គ្រូ​ជម្រើស​ជាតិ​ជា​ជន​ បរទេស និង​អ្នក​ពាក់ព័ន្ធ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ចូល​ឆ្នាំ​ចិន ៤ថ្ងៃ ស្លាប់ ៤៣ នាក់ និង​របួស ១៦៥ នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​

ក្នុង​រយៈពេល ៤ ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​សែន និង​ថ្ងៃ​ចូល​ឆ្នាំ​ចិន គ្រោះថ្នាក់​ចរាចរណ៍ទូទាំង​ប្រទេស បាន​សម្លាប់​មនុស្ស ៤៣ នាក់ និង​របួស​ធ្ងន់​ស្រាល​សរុប ១៦៥ នាក់​។ ចំនួន​អ្នក​ស្លាប់​នេះបាន​កើនឡើង ៧៩ % បើ​ធៀប​នឹង​ឆ្នាំ​២០១២​។ នេះ​បើ​តាម​របាយ​ការណ៍​​របស់​ប៉ូលិស​នាយកដ្ឋាន​សណ្តាប់ធ្នាប់របស់​ក្រសួង​ មហាផ្ទៃ​។​
របាយការណ៍​បង្ហាញ​ថា ក្នុង​រយៈពេល​ចូលឆ្នាំ​ចិន គិត​ចាប់ពី​ថ្ងៃ​ទី​៩​កុម្ភៈ ដែល​ជា​ថ្ងៃ​សែន រហូត​ដល់​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៣ ដែល​ជា​ថ្ងៃ​ចុងក្រោយ នៃ​ពិធី​បុណ្យចូលឆ្នាំ​ចិនរយៈពេល ៣ ថ្ងៃ មាន​គ្រោះថ្នាក់​ចរាចរណ៍​រុប ៩៣ ករណី បណ្តាលឲ្យ​មាន​មនុស្ស​ស្លាប់ ៤៣ នាក់ របួសធ្ងន់ ៩៧ នាក់ និង​របួសស្រាល ៦៨ នាក់​។ មូលហេតុ​ចម្បង គឺ​អ្នកបើកបរ​ស្រវឹង បើកបរ​លឿន និង​ជ្រែង​គ្នា​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​។​
​របាយការណ៍​ប៉ូលិស​បង្ហាញថា នៅ​ថ្ងៃ​សៅរ៍ ទី​៩​កុម្ភៈ គ្រោះថ្នាក់​ចរាចរណ៍បាន​សម្លាប់​មនុស្ស ២ នាក់ និង​របួស ១៥ នាក់​ផ្សេង​ទៀត​។ នៅ​ថ្ងៃ​អាទិត្យ ទី​១០​កុម្ភៈ ដែល​ជា​ថ្ងៃ​ចូល​ឆ្នាំ​ចិនថ្ងៃទី​១ ក្នុងចំណោម​បុណ្យចូលឆ្នាំ​ចិន ៣ ថ្ងៃ មាន​អ្នកស្លាប់ ១៥ នាក់ និង​របួស ៥៩ នាក់​។ ចំណែក​នៅ​ថ្ងៃ​ចន្ទ ទី​១១​កុម្ភៈ មាន​មនុស្ស​ស្លាប់ ១៨ នាក់ និង​របួស ៥៥ នាក់​។ រីឯ​នៅ​ថ្ងៃ​អង្គារ ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៣ មាន​មនុស្ស​ស្លាប់ ៨ នាក់ និង​របួស ៣៦ នាក់​។​
​របាយការណ៍​ក៏​បាន​បង្ហាញថា គ្រោះថ្នាក់​ចរាចរណ៍​ទាំងនោះភាគច្រើន​បង្កឡើង​ដោយ​ការបើកបរ​លឿន​ហួសកំណត់ ការធ្វេសប្រហែស ហើយ​អ្នកបើកបរ​ភាគច្រើន ស្ថិតក្នុង​សភាព​ស្រវឹង​។
​ក្នុងពេល​មាន​បុណ្យទាន​ម្តងៗ ពិសេស​បុណ្យចូលឆ្នាំ​ចិន​នេះ ចរាចរណ៍​តាម​ដងផ្លូវ​មមាញឹក ដោយ​ការ​ដើរ​កម្សាន្ត​។
​របាយការណ៍​ប៉ូលិស ក៏​បាន​បង្ហាញថា នៅ​ឆ្នាំ​២០១២ នៅ​ទូទាំង​ប្រទេសគ្រោះថ្នាក់​ចរាចរណ៍ មាន​ចំនួន ៤.៣០៥ ករណី ធ្វើឲ្យ​មនុស្ស​ស្លាប់ ចំនួន ១.៨៩៤ នាក់ របួសធ្ងន់ ៤.៣៨៨ នាក់ និងរបួសស្រាល ៣.០៧៩ នាក់​៕