សូមស្វាគមន៍ ការចូលមកកាន់ គេហទំព័រ ប្លុករបស់ខ្ញុំ នៃសាលាបច្ចេកទេស ដុន បូស្កូ
Flag Counter

Wednesday, February 13, 2013

ចូល​ឆ្នាំ​ចិន ៤ថ្ងៃ ស្លាប់ ៤៣ នាក់ និង​របួស ១៦៥ នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​

ក្នុង​រយៈពេល ៤ ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​សែន និង​ថ្ងៃ​ចូល​ឆ្នាំ​ចិន គ្រោះថ្នាក់​ចរាចរណ៍ទូទាំង​ប្រទេស បាន​សម្លាប់​មនុស្ស ៤៣ នាក់ និង​របួស​ធ្ងន់​ស្រាល​សរុប ១៦៥ នាក់​។ ចំនួន​អ្នក​ស្លាប់​នេះបាន​កើនឡើង ៧៩ % បើ​ធៀប​នឹង​ឆ្នាំ​២០១២​។ នេះ​បើ​តាម​របាយ​ការណ៍​​របស់​ប៉ូលិស​នាយកដ្ឋាន​សណ្តាប់ធ្នាប់របស់​ក្រសួង​ មហាផ្ទៃ​។​
របាយការណ៍​បង្ហាញ​ថា ក្នុង​រយៈពេល​ចូលឆ្នាំ​ចិន គិត​ចាប់ពី​ថ្ងៃ​ទី​៩​កុម្ភៈ ដែល​ជា​ថ្ងៃ​សែន រហូត​ដល់​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៣ ដែល​ជា​ថ្ងៃ​ចុងក្រោយ នៃ​ពិធី​បុណ្យចូលឆ្នាំ​ចិនរយៈពេល ៣ ថ្ងៃ មាន​គ្រោះថ្នាក់​ចរាចរណ៍​រុប ៩៣ ករណី បណ្តាលឲ្យ​មាន​មនុស្ស​ស្លាប់ ៤៣ នាក់ របួសធ្ងន់ ៩៧ នាក់ និង​របួសស្រាល ៦៨ នាក់​។ មូលហេតុ​ចម្បង គឺ​អ្នកបើកបរ​ស្រវឹង បើកបរ​លឿន និង​ជ្រែង​គ្នា​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​។​
​របាយការណ៍​ប៉ូលិស​បង្ហាញថា នៅ​ថ្ងៃ​សៅរ៍ ទី​៩​កុម្ភៈ គ្រោះថ្នាក់​ចរាចរណ៍បាន​សម្លាប់​មនុស្ស ២ នាក់ និង​របួស ១៥ នាក់​ផ្សេង​ទៀត​។ នៅ​ថ្ងៃ​អាទិត្យ ទី​១០​កុម្ភៈ ដែល​ជា​ថ្ងៃ​ចូល​ឆ្នាំ​ចិនថ្ងៃទី​១ ក្នុងចំណោម​បុណ្យចូលឆ្នាំ​ចិន ៣ ថ្ងៃ មាន​អ្នកស្លាប់ ១៥ នាក់ និង​របួស ៥៩ នាក់​។ ចំណែក​នៅ​ថ្ងៃ​ចន្ទ ទី​១១​កុម្ភៈ មាន​មនុស្ស​ស្លាប់ ១៨ នាក់ និង​របួស ៥៥ នាក់​។ រីឯ​នៅ​ថ្ងៃ​អង្គារ ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៣ មាន​មនុស្ស​ស្លាប់ ៨ នាក់ និង​របួស ៣៦ នាក់​។​
​របាយការណ៍​ក៏​បាន​បង្ហាញថា គ្រោះថ្នាក់​ចរាចរណ៍​ទាំងនោះភាគច្រើន​បង្កឡើង​ដោយ​ការបើកបរ​លឿន​ហួសកំណត់ ការធ្វេសប្រហែស ហើយ​អ្នកបើកបរ​ភាគច្រើន ស្ថិតក្នុង​សភាព​ស្រវឹង​។
​ក្នុងពេល​មាន​បុណ្យទាន​ម្តងៗ ពិសេស​បុណ្យចូលឆ្នាំ​ចិន​នេះ ចរាចរណ៍​តាម​ដងផ្លូវ​មមាញឹក ដោយ​ការ​ដើរ​កម្សាន្ត​។
​របាយការណ៍​ប៉ូលិស ក៏​បាន​បង្ហាញថា នៅ​ឆ្នាំ​២០១២ នៅ​ទូទាំង​ប្រទេសគ្រោះថ្នាក់​ចរាចរណ៍ មាន​ចំនួន ៤.៣០៥ ករណី ធ្វើឲ្យ​មនុស្ស​ស្លាប់ ចំនួន ១.៨៩៤ នាក់ របួសធ្ងន់ ៤.៣៨៨ នាក់ និងរបួសស្រាល ៣.០៧៩ នាក់​៕

0 comments:

Post a Comment