សូមស្វាគមន៍ ការចូលមកកាន់ គេហទំព័រ ប្លុករបស់ខ្ញុំ នៃសាលាបច្ចេកទេស ដុន បូស្កូ
Flag Counter

Monday, February 25, 2013

ទះកំផ្លៀងនាងលក់ស្រាបៀរទារ50$មិនព្រមទារប្ដឹង500$

រាជធានីភ្នំពេញ ៖ បុរស​ជាអ្នក​បើកបរ​រថយន្ត​ម្នាក់​បាន​លង់​ស្នេហ៍​ លួច​ស្រលាញ់​ស្រ្តីជា​អ្នក​លក់​ស្រាបៀរ​នៅ​តាម​ហាង​លក់​សាច់​គោ​អាំង​​​ហើយ​ ដោយ​សារ​តែក្តី​ស្រឡាញ់​​​ងប់​ងល់​​ពេកឃើញ​នាង​ស្និទ្ធស្នាល​ជាមួយ​ប្រុស​ ផ្សេង​​ក៏​កើត​ជា​រឿង​ប្រចណ្ឌ​ខឹង​វាយ​នាង​៣ដៃ​ត្រូវ​ប៉ូលិស​នាំខ្លួន​ ទៅប៉ុស្តិ៍ ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពីវេលា​ម៉ោង​១០​និង​១៥​នាទី​យប់​ថ្ងៃទី២៥​ កុម្ភៈ ​នៅក្នុង​ហាង​​​យី​ហោ​ «រស​ជាតិ​​ថ្មី១៦៨​» ផ្ទះ​​លេខ​២​ ផ្លូវ​លេខ​៣១៣​ សង្កាត់​​បឹង​កក់​ទី២​​ ខណ្ឌ​ទួល​គោក​ ​។​ បុរស​ដែល​ប្រើអំពើ​​ហិង្សា​​នោះឈ្មោះ​យ៉ុន​ ចិន្តា​ ​អាយុ​៤០​ឆ្នាំ​ជា​អ្នក​បើប​ករ​រថយន្ត​​មាន​លំនៅ​ផ្ទះ​លេខ​២៧​ ផ្លូវ​លេខ​១៩៤​ សង្កាត់​ផ្សារ​ដេប៉ូទី១​​ ខណ្ឌ​ទួល​គោក ​។ ចំណែក​ស្ត្រីដែល​ត្រូវ​គេវាយ​ឈ្មោះ​ង៉ែត​ ​ស៊ីផុន អាយុ​២៨​ឆ្នាំ ជា​អ្នក​លក់​ស្រាបៀរ​អង្គរ​មាន​លំ​នៅ​សង្កាត់​ផ្សារ​ដើមថ្កូវ​ ខណ្ឌ​ចំការ​មន​ ។

តាម​ព័ត៌មាន​​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​បុរស​ជា​អ្នក​បើក​បរ​​រួម​ទាំង​មិត្ត​ភក្តិ​ម្នាក់​ទៀត ​បាន​ជិះ​ម៉ូតូ​ម៉ាក​វីវ៉ា ពណ៌​ក្រហម​ស្លាក​លេខ​រដ្ឋ​០៥.១.០១៤២ មួយ​គ្រឿង​បាន​ធ្វើ​ដំណើរ​ទៅ​ផឹក​នៅ​ហាង​លក់​សាច់​គោ​អាំង​យី​ហោ​​ «រស​ជាតិ​ថ្មី​១៦៨»​ ផ្ទះលេខ​២​ ផ្លូវ​លេខ​៣១៣​ ​សង្កាត់​​​បឹង​កក់​ទី២​ ខណ្ឌ​ទួល​គោក​ ហើយ​បាន​ហៅ​ស្ត្រី​លក់​ស្រា​បៀរ​ដែល​ខ្លួន​ស្រលាញ់​ពេញ​ចិត្ត​ឱ្យ​មក​អង្គុយ ​កំដរ​ដៃ​ ព្រោះម្នាក់ៗ​មាន​ដៃ​រស់​រវើក​ដូច​ដៃម៉ឹក ។ នៅ​ពេល​ផឹក​ស្រវឹង​ដោយ​ខឹង​ស្រ្តី​លក់​ស្រា​បៀរ​ទៅ​អង្គុយ​តុ​ផ្សេងៗ​ព្រោះ​ នាង​មាន​ម៉ូយ​ច្រើន​ ​ស្រាប់​តែពេល​ត្រឡប់​មក​វិញ​បុរស​នោះ​បាន​វាយ​ទៅ​លើ​ស្រ្តី​ម្នាក់​​នេះ​​ ចំនួន​៣​ដៃ​បណ្តាល ឱ្យ​ហើម​ភ្នែក ។ បន្ទាប់​ពី​វាយ​ហើយ​នៅ​យប់​នោះ ​ក៏​មាន​ការ​សម្រប​សម្រួល​គ្នា​​ដោយ​ស្ត្រី​នោះបាន​ទារ​ជំងឺ​ចិត្ត​ចំនួន​៥០ ​ដុល្លារ​តែអត់​ប្រាក់ ។ លុះ​ក្រោយ​មក​ក៏​ត្រូវ​មេការ​ស្រ្តីបាន​ហៅ​ប៉ូលិស​ឱ្យ​នាំ​ខ្លួន​អ្នក​ ប្រើអំពើ​ហិង្សា​ទៅ​កាន់​ប៉ុស្តិ៍​នគរ​បាល​រដ្ឋបាល​បឹង​កក់​​ទី២ ។
នៅ​ចំពោះ​មុខ​ស្រ្តី​លក់​ស្រា​បៀរ​​ឈ្មោះយ៉ុន ​ចិន្តា បានឱ្យ​ដឹង​ថា មូល​ហេតុ​ដែល​បាន​វាយ​ទៅ​លើ​នាង​ដោយ​សារ​តែប្រចណ្ឌ​ខឹង​នាង​ស្និទ្ធ​ស្នាល​ ជា​មួយ​ប្រុស​ផ្សេង​ទៀត ។ បុរស​កាច​នេះ​​បាន​និយាយឱ្យ​ដឹង​ទាំង​ស្រវឹង​ថា​ ខ្លួន​បាន​លួច​ស្រលាញ់​ឈ្មោះ​ង៉ែត​ ​ស៊ីផុន ជា​អ្នក​លក់​ស្រា​បៀរ​​រយៈ​ពេល​១​សប្តាហ៍​មកហើយ ។ នៅ​វេលា​ម៉ោង​៦​និង​៣០​ល្ងាច​ថ្ងៃទី​២៤​ កុម្ភៈ ខ្លួន​បាន​អង្គុយ​ផឹក​នៅ​ម្តុំផ្សារ​ដេប៉ូ​ក៏​ត្រូវ​ឈ្មោះ​ង៉ែត ​ស៊ីផុន បាន​ទូរស័ព្ទ​ឱ្យ​មក​ផឹក​នៅ​ហាង​​រស​ជាតិ​ថ្មី១៦៨​​ វិញ ។ នៅ​ពេល​ផឹក​ដោយ​នាង​​បានដើរ​ចុះឡើង​ទៅ​តុផ្សេង​ហើយ​មាន​ភាព​ស្និទ្ធ​ស្នាលជា ​មួយ​ប្រុស​ផ្សេងក៏​កើត​ក្តី​ប្រចណ្ឌ​ក៏​បាន​វាយ​ចំនួន​៣​ដៃតែម្តង ។
នៅ​យប់​នោះ​ពេល​ទៅ​ដល់​ប៉ុស្តិ៍​ស្រ្តីរូប​នោះ​បាន​ ប្រែ​ចិត្ត​វិញ​ដោយ​ទាម​ទារ​ជំងឺ​ចិត្ត​ចំនួន​៥០០​ដុល្លារ ។ ទោះ​បី​ជា​យ៉ាង​ណា​អ្នក​បើក​បរ​រថយន្ត​រូប​នោះ​ពុំ​មាន​ប្រាក់ និង​ម្យ៉ាង​ទៀត​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ស្រវឹង​មិន​អាច​ដោះ​ស្រាយ​បាន​ ទាំង​យប់ ​ត្រូវ​ប៉ូលិស​ឃាត់​ម៉ូតូ​ទុក​បណ្តោះ​​អាសន្នរង់​ចាំ​ចូល​ខ្លួន​មក​ដោះ​ ស្រាយ​នៅពេលព្រឹក​ហើយ​ឱ្យ​ត្រឡប់​ទៅផ្ទះវិញចាំស្វាង​ទើប​អាច​ដោះ​​ស្រាយ​ គ្នា​បាន ។​
ប៉ូលិស​ម្នាក់និយាយថា ​កាល​នាង​ទារ​៥០​ដុល្លារ បើ​ឱ្យ​ពេលនោះ​វា​ចប់​បាត់​ទៅ​ហើយ ។ ពេល​នេះ​នាង​ទារ​៥០០​ដុល្លារ​​ កាន់​តែ​យ៉ាប់​ថែម​ទៀត ៕
ទិដ្ឋភាពនៅកន្លែងកើតហេតុ

0 comments:

Post a Comment