សូមស្វាគមន៍ ការចូលមកកាន់ គេហទំព័រ ប្លុករបស់ខ្ញុំ នៃសាលាបច្ចេកទេស ដុន បូស្កូ
Flag Counter

Friday, February 15, 2013

អាចម៍ផ្កាយ ធ្លាក់នៅរុស្ស៊ី ប្រជាជន ៥០នាក់ទទួលការព្យាបាលបន្ទាន់

ស៊ិនហួ៖ យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៣ ថា ទូរទស្សន៍រដ្ឋរបស់ប្រទេសរុស្ស៊ី កំពុងតែបង្ហាញនូវការធ្លាក់​របស់អាចម៍ផ្កាយ​ដ៏ធំ​
សម្បើម មួយ មកលើតំបន់ ជែល យ៉ាប៊ីនសេក របស់ប្រទេសរុស្ស៊ី នៅរសៀលថ្ងៃ សុក្រ​​​នេះ​តែ​
ម្តង។ មន្ត្រីក្រសួងមហាផ្ទៃរុស្ស៊ីបានថ្លែងថា មនុស្សប្រមាណជា ៥០នាក់ ត្រូវបានក្រុម​សង្គ្រោះ​
បញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីពិនិត្យ និង ព្យាបាល បន្ទាប់ពីអាចម៍ផ្កាយ​បានឆេះនៅកណ្តាល​
អាកាស នៃតំបន់អ៊ឺរ៉ាល់ស៍ មុននឹងវាធ្លាក់ចុះ បែកចេញជាកម្ទេចកម្ទីរមកលើផ្ទៃដីតែម្តង។
ចំពោះសេចក្តីរាយការណ៍ព័ត៌មានប្រចាំតំបន់នោះ មិនទាន់មានការបញ្ជាក់ពីទំហំនៃអាចម៍ផ្កាយ និង ការខូចខាត ជាទូទៅ ឬ ក៏មានមនុស្សស្លាប់ និង របួសនោះដែរ គ្រាន់តែធ្វើការ​តាមដាន​
រួចបានឲ្យដឹងថា អាចម៍ផ្កាយ នោះបាន ផ្ទុះឆេះ បន្ទាប់ពីវាធ្វើដំណើរមកដល់ស្រទាប់ អាកាស ក្រោមបំផុតនៃផ្ទៃដី។ ដោយឡែកព័ត៌មានដែលស៊ិនហួ​ ទទួលបានឲ្យដឹងថា​បង្អួចកញ្ចក់អាគារ​
 និង លំនៅដ្ឋាននានា ដែលស្ថិតនៅតំ បន់ខាងលើនេះបានផ្ទុះបែក បន្ទាប់ពី​ទទួលរងនូវឥទ្ធិពល​
ពីអាចម៍ ផ្កាយដែលបានធ្លាក់នោះ ដែលបណ្តាលឲ្យ កុមារមួយចំនួនទទួលរងរបួសផងដែរ។
គួរបញ្ជាក់ព័ត៌មានចុងក្រោយថា មិនមាននូវកម្រិតសារធាតុវិទ្យុសកម្មគួរឲ្យព្រួយបារម្ភ ត្រូវបាន​
រកឃើញនោះទេ ហេតុដូច្នេះហើយ បន្ទាប់ពីអាចម៍ផ្កាយធ្លាក់នោះ ក៏នឹងមិនមាន ផលប៉ះពាល់​
ផ្នែកបរិស្ថាន អ្វីធំដុំក្នុងតំបន់នោះ ទេ៕
Photo by DAP-NEWS

0 comments:

Post a Comment